មន្ត្រីអាវុធហត្ថម្នាក់ បើករថយន្តល្បឿនលឿន ដល់ផ្លូវកោង ក្រឡាប់ធ្លាក់ផ្លូវ

មន្ត្រីអាវុធហត្ថមួយរូបបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កដេាយខ្លួនឯង ហើយត្រូវបានក្រុមគ្រួសារបានដឹកយកទៅព្យបាលនៅមន្ទីពេទ្យទីក្រុងភ្នំពេញ។

ហេតុការណ៍បានកើតឡើង នៅម៉ោង១៩និង១៨នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ​ ២០២៣​ នៅត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៤/២៥ ភូមិ១០៤ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល​ លើផ្លូវជាតិលេខ៧៦ (ស្នួល-កែវសីម៉ា)។

សមត្ថកិច្ចខេត្តក្រចេះបានឲ្យដឹងថា រថយន្តម៉ាកHYUNDAI STAREX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3BR-0627 បេីករបរដោយឈ្មោះ នេត សុវណ្ណា ភេទប្រុស អាយុ ៤១ឆ្នាំជនជាតិ ខ្មែរ មុខរបរ កងរាជអាវុធហត្ថ នៅរាជធានីភ្នំពេញ។ បច្ចុប្បន្ននៅសហការជាមួយគយរដ្ឋករច្រកជ័យឃ្លាំង។

សមត្ថកិច្ចបានបន្តថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មូលហេតុ​ ប្រើប្រាស់ល្បឿនលឿន ក្នុងស្ថានភាពផ្លូវកោង លុះមកដល់ចំណុចកេីតហេតុខាងលេី​ បានរេចង្គូតក្រឡាបធ្លាក់ផ្លូវតែម្ដង៕ដោយនាគខៀវ