ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេក
ស្លាប់នៅលើដងផ្លូវមួយកន្លែង។ ហេតុការភ្ញាក់ផ្អើល
នៅវេលាម៉ោង ០៦និង៣០នាទី ត្រូវនិងថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុច លើដងផ្លូវ ខាងជើងសណ្ឋាគារអង្គរសេនជូរី ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ប្រភពពីសមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងថា ជនរងគ្រោះ ជាជនអនាថា ដោយមិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល៣៧ ឆ្នាំ កំពស់ ១.៤៥មែត្រ ស្នាក់នៅមិនពិតប្រាកដ និងសន្លាក់ដៃជើង។
សមត្ថកិច្ចបានបន្តថា យោងតាមការពិនិត្យកន្លែងកើតហេតុ ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យយើងសន្និដ្ឋានថាស្លាប់ដោយសារ ខ្យល់គ ។ សាកសពបានយកទៅរក្សាទុកនៅវត្តប្រាសាទគោកចកបណ្ដោះអាសន្ន ដើម្បីស្វែងរកក្រុមគ្រួសារសាច់ញាតិ៕ដោយនាគខៀវ