បុគ្គលិកធនាគា នៅសៀមរាប ម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់

ខេត្តសៀមរាប៖បុគ្គលិកធនាគារម្នាក់បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យស្លាប់។ ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២៣ វេលាម៉ោង២២ និង៥០នាទី នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចភូមិគោករុន ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប រវាង ម៉ូតូ បុក រថយន្តឈប់ពីក្រោយ មានទិសដៅស្របគ្នាពីកើតទៅលិច។

សមត្ថកិច្ចបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ បាត់ដំបង 1X5585 បើកបរដោយឈ្មោះ រ៉េត វីរះ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិដូនតុក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប មុខរបរបុគ្គលិកធនាគារ ពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុករថយន្ត១គ្រឿង មិនស្គាល់ម៉ាក ពីក្រោយបណ្តាលអោយស្លាប់តែម្ដង។ ឯ
អ្នកបើកបររថយន្ត បានបើកគេចខ្លួន ទៅទិសខាងលិចបាត់។

សមត្ថកិច្ចបានបន្តថា ករណីនេះបណ្តាល មនុស្សស្លាប់១នាក់និងខូចខាតម៉ូតូ១គ្រឿង។ មូលហេតុ : អ្នកបើកបរម៉ូតូ លឿនខ្វះការប្រុងប្រយ័ត្ន (មានពាក់មួកការពារ) រថយន្តឈប់ចត លើផ្លូវមិនត្រឹមត្រូវ គ្មានដាក់ស្លាកសញ្ញា។ កម្លាំងប៉ុស្តិ៍និងកម្លាំងជំនាញអធិការស្រុក បានចុះដល់កន្លែងកើតហេតុ និងបានប្រគល់សពឲ្យសាច់ញ្ញាតិ ធ្វើបុណ្យតាមប្រពៃណី និងប្រមូលវត្ថុតាងមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល សសរស្តម្ភ ដើម្បីធ្វើតាមនិតិវិធី៕ដោយនាគខៀវ