ខេត្តសៀមរាប៖ជនសង្ស័យចំនួនពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីអំពើលួច (កាត់ខ្សែភ្លើង) ក្នុងកាបុីនភ្លើង នៅចំណុចព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី។
ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិប្រវាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប
ក្រោយមកក្រុមភ្នាក់ងារក្រុមហ៊ុនសន្តិសុខស៊ីវិល និង កម្លាំងអាវុធហត្ថ រួមជាមួយកម្លាំងនគរបាលអន្តរាគមន៍របស់ស្នងការនគរបាលខេត្តសៀមរាប។
ជនសង្ស័យ១/ឈ្មោះអុីង សំណាងភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិថ្នល់ចែក ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។
២/ឈ្មោះប្រន កែប ភេទប្រុស អាយុ៣៦ឆ្នាំមានទីលំនៅភូមិស្វាយជ្រុំ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ករណីនេះសមត្ថកិច្ចដកហូត ម៉ូតូចំនួន០២គ្រឿង ជារបស់ជនសង្ស័យ។
ចំពោះវត្ថុតាង ខ្សែភ្លើងពុំមានទេ ដោយជនសង្ស័យ លួចចូល កាត់ខ្សែភ្លើងក្នុងការបុីនភ្លើង ខូចនិងផ្ទុះសេរខ្ទេចអស់។បច្ចុប្បន្ន កងអន្តរាគមន៍ស្នងការនគរបាលខេត្ត បានប្រគល់ឲ្យអធិការនគរបាលស្រុកសូទ្រនិគម បន្តនីតិវិធី៕ដោយនាគខៀវ