ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ ដោយករណីគ្រោះថ្នាក់ចរាចរណ៍ (ធ្លាក់ទឹកស្លាប់)នៅវេលាម៉ោង ប្រម៉ាណ ៦ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅលើផ្លូវមិត្តភាពកូរ៉េ នឹងកម្ពុជា ស្ថិតនៅភូមិអង្គរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ តឿ ភ្លូ អាយុ៥០ឆ្នាំ រស់នៅភូមិអង្គរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ មូលហេតុ: បើកបរ ម៉ូតូងង៉ុយដេក។ បច្ចុប្បន្ន: សាកសព ត្រូវបានសមត្ថកិច្ចប្រគល់អោយទៅក្រុមគ្រួសារ ដេីម្បីយកទៅធ្វេីបូណ្យតាមប្រពៃណី៕ដោយនាគខៀវ