ខេត្តសៀមរាប៖ប្រធានអង្គការមូលនិធិអប់រំនៅកម្ពុជា បើករថយន្តដឹកប្រពន្ធនិងកូន ដើម្បីធ្វើភ្នាក់ងារសង្កេតការ ក្នុងការិយាយល័យបោះឆ្នោត បានជួបហេតុការណ៍ធ្លាក់រថយន្ត។
នេះបើយោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកប្រាសាទបាគង។ ហេតុការណ៍បានកើតឡើង នៅថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី23 ខែកក្កដា ឆ្នាំ2023 នៅវេលាម៉ោង៦និង០០ នាទី ត្រង់ចំណុចទំនប់៧៨ ស្ថិតនៅភាគខាងជើងកញ្ចុសឈ្មោះ ក្តី ចំងាយប្រហែល១០០ម៉ែត្រ។
របាយការណ៍បានបន្តថា ហេតុការណ៍ នេះរថយន្ត ម៉ាកហាយ ឡែនឌ័រពណ៌ ទឹកប្រាក់ក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង។ អ្នកបើកឡាន ឈ្មោះ ស្រី សំបូរ ហៅ បញ្ញា ភេទប្រុស ប្រធានអង្គការមូលនិធិអប់រំនៅកម្ពុជា និង ប្រពន្ធ ឈ្មោះ ឡេង សៃវង្ស និងកូនស្រី ៣នាក់ ប្រុស ១នាក់ រស់នៅភូមិល្វាឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
របាយការណ៍បានបន្តថា អ្នកបើកបរខាងលើធ្វើដំណើរមក ឃុំកំពង់ភ្លុក ដើម្បីធ្វើភ្នាក់ងារសង្កេតការក្នុងការិយាយល័យបោះឆ្នោត ក៏បានជួបហេតុការណ៍តែម្ដង។ ទោះជាយ៉ាងណា ក៏ជាសំណាង១ក្នុង១ពាន់គ្រោះថ្នាក់ ដោយអ្នកទាំង៤ មិនមានគ្មានគ្រោះថ្នាក់អ្វីទេ។
បើតាមម្ចាស់រថយន្តបានសរសេរក្នុងប្រអប់ខមិន អង្គភាពសៀមរាប ប៉ុស្ដិ៍ ថា មិនមែនទេបង ខ្ញុំជាម្ចាស់ឡាន មិនមែនមិនប្រុងប្រយ័ត្នទេ ខ្ញុំបើកទៅសង្កេតការណ៍បោះឆ្នោត ហើយទៅបោះឆ្នោតផង តែឡានខ្ញុំវាដាច់កាឡេទើប វាក្រវី ហើយវាមិនមែនម៉ោង៩ ទេ ម៉ោង5.40 នាទីព្រឹក មានកូន៤នាក់ និងខ្ញុំហើយប្រពន្ធ ផងដែរខ្ញុំព្យាយាមទប់ហើយតែវាអ្វីដែលអាចធ្វើបានគឺ ប៉ុណ្ណឹង។
ខ្ញុំម្ចាស់ឡានបង អរគុណ ពួកយើងសំណាងល្អដែលគ្រាន់តែរបួសស្រាល កូនៗខ្ញុំនិងប្រពន្ធគាត់ភ័យខ្លាំងតែមិនធ្ងន់ធ្ងរពេកទេបង ដោយសាខ្ញុំបើកល្បឿន៤០ ទេ ហើយ ពេលវាដាច់ក្រឡេវាក្រវាត់ខ្លាំងខ្ញុំព្យាយាមទប់មិនអោយធ្លាក់ទៅខាងទឹកជ្រៅទើបបានប៉ុណ្ណឹងបង៕ដោយនាគខៀវ