ប្រចណ្ឌប្ដី នាំឲ្យទំនាស់ពាក្យសម្ដីក្នុងគ្រួសារ ប្ដីដុតផ្ទះចោលរត់គេចខ្លួនបាត់

ផ្ទះមួយខ្នងបានរងការឆាបឆេះទាំងស្រុង ខណ:មានករណីហឹង្សាក្នុងគ្រួសារ ហើយបុរសជាប្ដីបានសម្រេចដុតចោល។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៤ “៥០នាទី ថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២៣ នៅចំណុចភូមិបាគូ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានអោយដឹងថា ករណីនេះ ប្រព្រឹត្តដោយជនសង្ស័យ ឈ្មោះ កែវ គឹមនី ភេទប្រុស អាយុ ៣៥ឆ្នាំ បានយកប្រេងសាំងចាក់ដុតផ្ទះខ្លួនឯងបណ្តាលឲ្យឆេះទាំងស្រុង ១ខ្នង ទំហំ៥ម x ៦ម ធ្វើពីឈើ ប្រក់ស័ង្កសី សម្ភារៈខូចខាតទាំងស្រុង ហើយគេចខ្លួនបាត់។

មូលហេតុ៖ ទំនាស់ពាក្យសម្តី(ប្រចណ្ឌប្តីមានស្រី)។បច្ចុប្បន្ន៖ សមត្ថកិច្ចកំពុងស្រាវជ្រាវរកជនសង្ស័យ៕ដោយនាគខៀវ