អំពើចោរលួច ក្នុងក្រុងសៀមរាប នៅតែបន្តកើតមាន

ខេត្តសៀមរាប៖ជនសង្ស័យចំនួន ៦ នាក់ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប គាត់ខ្លួនបញ្ជូនទៅតុលាការ ករណីអំពើលួច ពីរករណីផ្សេងគ្នា។

នគរបាលខេត្តសៀមរាបបានអោយដឹងថា ករណីទី ១ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ វកម្លាំងនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណី អំពើលួច (ឆក់កាបូប កុំព្យូទ័រ និងទូរស័ព្ទ) នៅចំណុច មុខវិទ្យាល័យអង្គរ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ជនរងគ្រោះឈ្មោះ Meilland Cyrielle Odette Emilie ភេទស្រី ជនជាតិបារាំង អាយុ ៣៣ឆ្នាំ មុខរបរ បុគ្គលិកសណ្ឋាគារ The Flex Hostel កាន់លិខតឆ្លងដែនលេខ 22AA62660 ស្នាក់នៅបន្ទប់ជួល ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ជនសង្ស័យ១-ឈ្មោះ រិទ្ធ ណារ៉ុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ននៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ (មានសារធាតុញឿននៅក្នុងខ្លួន)
២-ឈ្មោះ ភ័ក្ក សុផាន់ ភេទប្រុស ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ននៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
៣- ឈ្មោះ ហ៊ុន ប៊ុនហៀង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្នភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ករណីនេះសមត្ថកិច្ចនគរបាល ហកហូត
វត្ថុតាងរួមមាន:-ម៉ូតូ១គ្រឿង -កុំព្យូទ័រ១គ្រឿង
-កាបូបស្ពាយ១។

នគរបាលខេត្តសៀមរាបបានបន្តថា ករណីទី ២ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២២:២៩នាទី នៅចំណុច ហាងទិញលក់ទូរស័ព្ទមួយកន្លែង ស្ថិតក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប មានករណីអំពើលួចមានស្ថានទម្ងន់ទោស ( គាស់ទម្លុះទម្លាយ )
ប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​​
បង្កឡើងដោយជនសង្ស័យចំនួន០៣នាក់ជាមនុស្សប្រុស បានជិះម៉ូតូចំនួន០២គ្រឿង ហើយធ្វើសកម្មភាព គាស់ទ្វារហាងទូរស័ព្ទ តែពុំបានសម្រេច ដោយជនរងគ្រោះឃើញទាន់ ហើយជនសង្ស័យបាននាំគ្នាគេចខ្លួន។

ជនសង្ស័យ ១-ឈ្មោះ​ ង្វៀង ធាងហេង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តកណ្តាល និងទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ( ធ្លាប់ជាប់ពន្ធនាគារខេត្តសៀមរាប ២ឆ្នាំកន្លះ ករណីអំពើលួ..ចមានស្ថានទម្ងន់ទោស(គាស់ទម្លុះទម្លាយ )
០២-ឈ្មោះ​ ង្វៀង យ៉ាំងផុង ភេទប្រុស ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅប្រទេសវៀតណាម បច្ចុប្បន្នរស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប
០៣-ឈ្មោះ​ ទុយ វណ្ណី ( ហៅនី ) ភេទប្រុស អាយុ៣៨ ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្ននៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប​។

ករណីនេះសមត្ថកិច្ច ដកហូតវត្ថុតាងបានរួមមាន៖-ម៉ូតូ​ ចំនួន០៣គ្រឿង-អំភ្លី​ ១គ្រឿង-ដែកដែលធ្វើសកម្មភាពគាស់១ដើម៕