កម្លាំងនគរបាលខេត្តសៀមរាប បានចាប់ខ្កួនបុរសម្នាក់ ពីបទប្លន់នៅក្រុងសៀមរាប កាលពីឆ្នាំ២០១០។
ការចាប់នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅចំណុច ភូមិធម្មជាតិថ្មី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយអនុវត្តដីកា បង្គាប់ឱ្យចាប់ខ្លួន លេខ: ២៥៥/២០១០ របស់សាលាដំបូងខេត្តសៀមរាបចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១០ ចេញដោយលោក ឆាយ គង់ ចៅក្រមស៊ើបសួរ អមសាលាដំបូងខេត្តសៀមរាប។
ជនដែលត្រូវចាប់ខ្លួន ឈ្មោះ សៅ សាលីន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅ ភូមិធម្មជាតិថ្មី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ពីបទ ប្លន់ ប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១០ នៅក្រុមទី១ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
បច្ចុប្បន្នជនត្រូវចោទត្រូវបានកម្លាំងការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប៕ដោយនាគខៀវ

