រន្ទះបាញ់សម្លាប់ពលរដ្ឋម្នាក់នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ពលរដ្ឋម្នាក់ត្រូវបានរន្ទះបាញ់សម្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។

ហេតុការណ៍បានកើតឡើងនៅថ្ងៃ១២​ ខែកក្ដដា​ ឆ្នាំ
២០២៣​ នៅចំណុចវាលស្រែ ស្ថិតនៅភូមិចា ឃុំស្វាយស ស្រុកវ៉ារិន។

សមត្ថកិច្ចខេត្តសៀមរាប បានប្រាប់អង្គភាពសៀមរាប ប៉ុស្ដិ៍ នៅថ្ងៃព្រហស្បតិ៍ នេះថា ជនរងគ្រោះឈ្មោះ ធឿន ធាន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅ ភូមិចា ឃុំស្វាយស ស្រុកវ៉ារិន។

សមត្ថកិច្ចបានបន្តថា ក្រោយពីសាកសួរបំភ្លឺគ្រួសារជនរងគ្រោះ​ បានរៀបរាប់ប្រាប់ថា មុនកេីតហេតុជនរងគ្រោះ ដេីរឆ្លុះត្រីនិងរេីសខ្យង ខណ:ដែលមានភ្លៀងខ្យល់​ និងផ្គរ​ រហូតដល់យប់ជ្រៅមិនឃេីញត្រលប់មកផ្ទះ​វិញ។ លុះដល់ព្រឹកទេីបក្រុមគ្រួសារចេញតាមរក ក៏ប្រទះឃេីញដេកស្លាប់នៅវាលស្រែ​តែម្ដង​។

តាមការពិនិត្យជុំវិញកន្លែងកេីតហេតុនិងធ្វេីកោសល្យវិច័យ​ ក្រុមគ្រួពេទ្យមណ្ឌលសុខភាពស្វាយស ជនរងគ្រោះ ពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដ្ឋមែន​។ បច្ចុប្បន្ន​ សពត្រូវបានក្រុមគ្រួសារយកធ្វេីបុណ្យតាមប្រពៃណី​៕ដោយនាគខៀវ