លោក យឹម ឆៃលី៖ សម្តេចហ៊ុន សែន គឺជាមហារដ្ឋបុរសមួយរូប ដែលមានឆន្ទៈមោះមុត និងទឹកចិត្តស្នេហាជាតិពិតប្រាកដ

លោក យឹម ឆៃលី បានថ្លែងថា​ ប្រជាជនកម្ពុជាបានជឿជាក់យ៉ាងមោះមុតលើការដឹកនាំរបស់ សម្តេចហ៊ុន សែន ដែលបានបញ្ចប់សង្រ្គាម នៅកម្ពុជា តាមនយោបាយឈ្នះ ឈ្នះ នាំប្រទេសជាតិ ឱ្យចេញផុតពីស្រមោលនៃអតីតកាលដ៏ខ្មៅងងឹត និងឈឺចាប់បំផុត មកកាន់សម័យដ៏ភ្លឺថ្លា ដែលពោរពេញដោយក្តីសង្ឃឹម និងបានអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរហូតបច្ចុប្បន្ន ពោលគឺ​សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី គឺជាមហារដ្ឋបុរសមួយរូប ដែលមានឆន្ទៈមោះមុត និងទឹកចិត្តស្នេហាជាតិពិតប្រាកដ ដើម្បីដឹកនាំ និងកសាងប្រទេសជាតិយើង​ នេះគឺជាប្រវត្តិសាស្រ្តមួយដែលគ្មាននរណាម្នាក់អាចមើលរំលងបាន​។

លោក យឹម ឆៃលី​ ក៏បានថ្លែង​ថា​ ចំពោះ​​គោលនយោបាយ​យុទ្ធសាស្ត្រ​​ របស់​គណបក្ស​ ត្រូវ​ក្តាប់​ឱ្យ​បាន​​ច្បាស់​​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ ជា​គណបក្ស​មួយ​ ដែល​មាន​បទពិសោធន៍​គ្រប់គ្រាន់​ ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា​ គឺ​ការ​បោះឆ្នោត​៥ឆ្នាំ​ម្តង​ ប្រកប​ដោយ​ភាព​ជោគជ័យ​ ធ្វើ​ឱ្យ​ប្រជាជនកម្ពុជា គ្រប់រូប មានសិទ្ឋិសេរីភាពពេញលេញ រស់នៅប្រកបដោយភាព សុខក្សេមក្សាន្ត ក្រោមម្លប់សន្តិភាពដ៏ពេញបរិបូរណ៏។

លោកក៏បានសូម​ឱ្យ​បន្ត​ចូលរួម​ពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឱ្យបានកាន់តែរឹងមាំ ដោយចាត់គ្រប់វិធានការ ប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់ឧបាយកល ដែលប៉ុនប៉ងធ្វើឱ្យរាំងស្ទះ ដល់ដំណើរការ លទ្ធិប្រជាធិបតេយ្យ និងដំណើរការបោះឆ្នោត នៅកម្ពុជា​ ហើយ​បន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គ្រប់អាណត្តិ និងគាំទ្រឯកឧត្តមបណ្ឌិត​ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន​ផងដែរ​។

លោកយឹម ឆៃលី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ក័បានថ្លែង​ប្រាប់​ សមាជិក​បក្ស​ស្រុកចំការលើ​​ ត្រូវ​​ក្តាប់​ឱ្យ​ជាប់​អំពី​គោលនយោបាយ​ ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន​ និង​​ក្តាប់​ឱ្យ​បាន​​ផែនការ​សកម្មភាព​ដ៏​ត្រឹមត្រូវ​ របស់​ គណបក្ស​ខេត្ត​ រួម​នឹង​ក្រុម​ការងារ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ ដែល​បាន​ធ្វើ​កន្លង​មក​ ដើម្បីត្រៀមខ្លួន ឲ្យបានល្អក្នុងការដណ្តើមជ័យជំនះលើការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ នាពេលខាងមុននេះ។

លោកថ្លែង​បែប​នេះ​ក្នុងពិធីជួបសំណេះសំណាលជាមួយ​ប្រធាន អនុប្រធានក្រុមបក្ស និងសមាជិក​ សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុក​ចំការលេី​ ប្រមាណ​ជាង​៨០០០នាក់ នៅថ្ងៃអាទិត្យនេះ៕ដោយនាគខៀវ