ករណីគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវទៅភ្នំក្រោម ស្លាប់កូនក្មេង អាយុ៥ខែម្នាក់ និងរបួសធ្ងន់៣នាក់

ករណីគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវទៅភ្នំក្រោម ស្លាប់កូនក្មេង អាយុ៥ខែម្នាក់ និងរបួសធ្ងន់៣នាក់

ខេត្តសៀមរាប៖ករណីគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវទៅភ្នំក្រោម កាលពីថ្ងៃទី19 ខែ មិថុនា ឆ្នាំ 2023 វេលាម៉ោង 14 និង 50 នាទី ត្រង់ចំណុចទល់មុខអាហាដ្ឋានជួបស្នេហ៍ លើផ្លូវក្រាលកៅស៊ូទៅភ្នំក្រោមស្ថិតនៅ ភូមិភ្នំក្រោម សង្កាត់ សៀមរាប ក្រុងសៀមរាប បណ្ដាលឲ្យស្លាប់កូនក្មេង អាយុ៥ខែម្នាក់ និងរបួសធ្ងន់៣នាក់។

លោកវរសេនីយ៍ទោសោម វីរ: នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសណ្ដោងរ៉ឺម៉ក និងម៉ូតូ។ ម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ ខៀវគ្មានស្លាកលេខ (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) អូសម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងម៉ាក DAELIM សង់កូរ៉េ C100ពណ៌ខ្មៅផ្លាកលេខគ្មាន បេីកបរដោយ ឈ្មោះ ម៉ៅ សុក្រ ភេទប្រុស អាយុ21ឆ្នាំស្រុកកំណើត ភូមិ វ៉ារិន ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប បច្ចុប្បន្ន ស្នាក់នៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប បើកបរទិសដៅពីជើងទៅត្បូង បុកម៉ូតូ ម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1CQ.0475 ភ្នំពេញ បើកបរដោយឈ្មោះ ម៉ៅ សារ៉ាត់ ភេទប្រុស អាយុ15ឆ្នាំ នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប អ្នករួមដំណើរ 3នាក់ រស់នៅ ភូមិឃុំជាមួយគ្នា។

លោកវរសេនីយ៍ទោសោម វីរ: បន្តថាករណីនេះ
បណ្ដាលឲ្យរងរបួសធ្ងន់3ននាក់ និងស្លាប់ម្នាក់។
1អ្នកបើកបរម៉ូតូឈ្មោះ ម៉ៅ សារ៉ាត់ បាក់ដៃខាងឆ្វេង 2កំណាត់ ធ្ងន់ សម្រាកព្យាបាល មេឌីឃែរអង្គរ
១.ឈ្មោះ វណ្ណា ចិន្ដា ភេទស្រី អាយុ38ឆ្នាំ របួសធ្ងន់សម្រាកព្យាបាល មេឌីឃែរអង្គរ
២.ឈ្មោះ ធី វែង ភេទប្រុស អាយុ របួសធ្ងន់សម្រាកព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា
៣.សំ សំណាង ភេទប្រុស អាយុ៥ខែស្លាប់។

លោកបន្តថាក្រោយពេលកើតហេតុអ្នកបើកបរម៉ូតូម៉ាកសង់កូរ៉េពណ៌ខៀវផ្លាកលេខគ្មានបើករត់គេចខ្លួនបាត់។ ការខូចខាត:
_ម៉ូតូសណ្ដោងរ៉ឺម៉កខូចខាតស្រាល
_ម៉ូតូវេវខូចខាតផ្នែកខាងមុខ មធ្យម
*មូលហេតុអ្នកបេីកបរម៉ូតូអូសរុឺម៉កមិនប្រកាន់ស្តាំ
ចំណាត់ការ: វាស់វែងយកវត្ថុតាងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក៕ដោយនាគខៀវ