រាលដាលដល់ខេត្តសៀមរាបហើយ រឿងគប់កញ្ចក់ឡាន

រាលដាលដល់ខេត្តសៀមរាបហើយ រឿងគប់កញ្ចក់ឡាន

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកបន្ទាយស្រីធ្វើការឃាត់ខ្លួន ពីបទធ្វើអោយខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស(យកដុំថ្មគប់កញ្ចក់ឡាន)។

ការគប់កញ្ចក់រថយន្តនេះ នៅវេលាម៉ោង2និង30នាទីនៅថ្ងៃ ទី20 ខែមិថុនា ឆ្នាំ2023ចំណុច ភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

អធិការនគរបាលស្រុកបន្ទាយស្រី លោកឡុង សំណាង បានប្រាប់អង្គភាពសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ ថា ជនសង្ស័យ ឈ្មោះម៉ន ចាន់ណា ភេទប្រុសអាយុ23ឆ្នាំ នៅភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ចំណែកជនរងគ្រោះ ឈ្មោះសំ រ៉ាន ភ័ត្រា ភេទប្រុសអាយុ31ឆ្នាំ នៅភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

អធិការស្រុកបន្ទាយស្រីបន្តថា យោងតាមការបំភ្លឺពីជនរងគ្រោះ បានបញ្ជាក់ថា នៅវេលាម៉ោងក2និង០០នាទី ថ្ងៃទី20 ខែមិថុនា ឆ្នាំ2023 គាត់បានបើកបរឡានមកពីទិសខាងជើង គឺមកពីផ្ទះ។ នៅពេលមកដល់ចំណុចភូមិកំព្រហ្ម មានគេដាក់មែកឈើស្រាស់ផ្លូវទាំងសងខាង លុះឃើញដូច្នេះ គាត់ក៏បានបន្ថយល្បឿនឡាន ស្រាប់តែក្នុងពេលនោះមានគប់ដុំថ្មមកលើឡានរបស់ខ្ញុំ បណ្តាលអោយបែកធ្លាយ កញ្ចក់ខាងឆ្វេង និងខាងក្រោយ (ឡានសាមយ៉ុងពណ៌ស)។

ជនរងគ្រោះបន្តថា ដោយភ័យស្លន់ស្លោរពេករូបគាត់ក៏បានមកប្តឹងនៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុនរាម ប្រហែលម៉ោង2និង35នាទី ថ្ងៃកើតហេតុខាងលើ។

អធិការបន្តថាក្រោយពីកម្លាំងទទួលបានព័ត៌មាន បានចុះប្រតិបត្តិការ ភ្លាមៗ តែដោយឡែកជនសង្ស័យ បានគេចខ្លួនបាត់ លុះម៉ោង5និង30នាទី ទើបស្រាវជ្រាវចាប់ខ្លួនបាន។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានបញ្ជាក់ថានៅវេលាម៉ោង2 និង10នាទី ខ្លួនបានទៅកាត់ធាងត្នោត និងមែកអំពិល យកមកស្រាសផ្លូវ ហើយដើររើសយកដុំថ្មមបាន៥ដុំ មកអង្គុយចាំ ក្នុងគោលបំណងគប់ឡាន។ លុះដលប្រហែលជា2និង30នាទី មានឡានមកដល់គោលដៅ ភ្លាមនោះខ្លួនបានយកដុំថ្ម ដែលបានគរទុកជាស្រេច គប់ទៅលើឡានតែម្តង។ ដោយក្នុងគោលបំណងធ្វើអោយខូចខាត ឬបែកកញ្ចក់
ដោយឈរនៅពីមុខផ្ទះរបស់ខ្លូនគេផ្ទាល់ក្នុងមួយយប់នោះគប់ឡាន2 លើកផងដែរ។

ដោយលើកទី1ឡានហ្វតពណ៌ស តែគប់ខុស និងគប់លើកទី2បានគប់ទៅលើឡាន សាមយ៉ុងពណ៌ស ដោយគប់ត្រូវកញ្ចក់ចំហៀងបែកធ្លាយដល់កញ្ចក់ខាងក្រោយក៏បែកតែម្ដង។

បើតាមអធិការសង្ស័យរូបនេះ មានសារធាតុញៀននៅក្នុងខ្លួន ព្រោះទើបតែប្រើប្រាស់នៅសារធាតុញៀនហើយកន្លងមកក៏ធ្លាប់ជាប់នៅមណ្ឌលកែប្រែគ្រឿងញៀនរយ:ពេល05ខែផងដែរ៕ដោយនាគខៀវ