ជនជាតិបរទេសនិងខ្មែរ ២៣ នាក់ នៅលើឡានក្រុង ព្រលឹងចុងសក់ នៅស្រុកពួក

ជនជាតិបរទេសនិងខ្មែរ ២៣ នាក់ នៅលើឡានក្រុង ព្រលឹងចុងសក់ នៅស្រុកពួក

ខេត្តសៀមរាប៖អ្នកជិះក្នុងរថយន្តក្រុង ចំនួន២៣នាក់ ព្រលឹងចុងសក់ខណៈជិះលើរថយន្តបានក្រឡាប់ធ្លាក់ទៅចូលប្រឡាយ។

អធិការនគរបាលស្រុក លោក ទេព ពុំសែន បានប្រាប់អង្គភាពសៀមរាប ប៉ុស្ដិ៍ ថា ហេតុការណ៍បានកើតឡើងនៅថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៤និង១០នាទី ក្នុងភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ  ស្រុកពួក ខេត្តសៀមរាប។

អធិការស្រុកពួកបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយខ្លួនឯង ដោយមានអ្នកជិះលើរថយន្តចំនួន ២៣ នាក់។

លោកបន្តថា ករណីនេះបណ្ដាលឲ្យ របួសមនុស្ស ១១នាក់ ស្រី៤នាក់ (ជនជាតិចំនួន៣នាក់ អាឡឺម៉ង់ ម្នាក់ និងឥណ្ឌា២នាក់ ប្រុសទាំង៣នាក់)។ ក្នុងចំណោមអ្នករបួសស្រី១២នាក់ -របួសធ្ងន់ចំនួន៣នាក់ ស្រី២នាក់ ត្រូវបាននាំយកទៅជសង្គ្រោះនៅមណ្ឌលសុខភាពសសរស្តម្ភ។ ឯ១០នាក់ទៀត ស្រី៦នាក់មិនមានរបួសនោះទេ។

អធិការនគរបាលបញ្ជាក់ថា គ្រោះថ្នាក់នេះបង្កដោយរថយន្តម៉ាក ព៌ណលឿង ពាក់ផ្លាកលេខ ភ្នំពេញ3B-4999 បើកបរពីទិសខាងកើត ទៅទិសខាងលិច អ្នកបើកបរពុំស្គាល់អត្តសញ្ញាណរថយន្តបានក្រឡាប់ធ្លាក់ជ្រោះ ក៏ឲ្យខូចខាតរថយន្ត១ និងម៉ូតូ១ទៀតផង។

បើតាមអធិការមមូលហេតុ: អ្នកបើកបរងងុយដេក។
ក្រោយពេលកើតហេតុកំលាំងជំនាញ បានចុះវាស់វែងកសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក៕ដោយនាគខៀវ