សម្ដេចតេជោហ៊ុន សែន បានបញ្ជាក់ថា បេក្ខភាពនាយករដ្ឋមន្រ្ដីរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត បើទោះបីជាមិនមែនជាកូនរបស់សម្ដេច ក៏ត្រូវបានជ្រើសរើស ដោយគណបក្សប្រជាជនកម្ពុជាដែរ ពីព្រោះការជ្រើសរើសនេះ គឺត្រូវពឹងផ្អែកទៅលើសមត្ថភាពផ្ទាល់ និងការជ្រើសរើសពី គណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនដែលសន្យាខ្យល់ ដូចគណបក្សនយោបាយមួយចំនួននោះទេ។ គណបក្សប្រជាជនកម្ពុជាដឹកនាំរាជរដ្ឋាភិបាលមានគោលដៅជាក់លាក់ឆ្ពោះទៅមុខ ទោះបីជាជំហានគីង្គក់តែទៅមុខជានិច្ច។ គណបក្សប្រជាជនកម្ពុជា ធ្វើសន្សឹមៗទៅតាមអ្វីដែលអាចធ្វើទៅរួច ប៉ុន្ដែបើងាកទៅក្រោយវិញកម្ពុជាមានការផ្លាស់ប្ដូរច្រើនណាស់ ក្រោយទទួលបានសុខសន្តិភាពរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា សេចក្ដីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត បានបញ្ជូនទៅដល់រដ្ឋសភាតាំងពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣រួចហើយ។
សម្តេចតេជោ ហ៊ុន សែន លើកឡើងយ៉ាងដូច្នេះ ក្នុងឱកាស ចុះជួបសួរសុខទុក្ខកម្មករ កម្មការិនី នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅថ្ងៃសុក្រនេះ៕ដោយនាគខៀវ