នាយករដ្ឋមន្ត្រី៖ ថ្ងៃក្រោយកម្ពុជាអាចនឹងក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី

នាយករដ្ឋមន្ត្រី៖ ថ្ងៃក្រោយកម្ពុជាអាចនឹងក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី

នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃសុក្រនេះ សម្តេចហ៊ុន សែន ក្នុងឱកាស អញ្ជើញចុះជួបសួរសុខទុក្ខកម្មករ កម្មការិនី បានមានប្រសាសន៍ថា ថ្ងៃក្រោយកម្ពុជាអាចនឹងក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី ពីព្រោះកម្ពុជាអំណោយផល ក្នុងការដាំដុះស្វាយចន្ទី ហើយស្វាយចន្ទី គឺមានតម្រូវការខ្ពស់នៅលើទីផ្សារអន្តរជាតិ ខណៈកាលពីឆ្នាំ២០២២ កម្ពុជាប្រមូលផលស្វាយចន្ទី បានជាង១លានតោន។

សម្តេចតេជោបានបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានធ្វើប្រតិភូកម្ម ទៅថ្នាក់មូលដ្ឋានអាចមានសិទ្ធិធ្វើការវិយោគ ក្នុងដើមទុនរហូតទៅដល់៥លានដុល្លារ ដែលកត្តានេះ ជាផ្នែកមួយក្នុងការទាក់ទាញវិនិយោគលើវិស័យកសិកម្មរបស់កម្ពុជាទៅដល់ប្រជាពលរដ្ឋដោយផ្ទាល់នៅថ្នាក់មូលដ្ឋាន៕ដោយនាគខៀវ