លោកឧត្តមសេនីយ៍ត្រី ព្រិម ណាំ មិនពាក់ព័ន្ធនិងដេប៉ូឈើ នៅស្រុកអង្គរជុំ ដែលសមត្ថកិច្ចចុះត្រួតពិនិត្យនោះទេ

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ត្រី ព្រិម ណាំ បានអះអាងថា លោកមិនបានពាក់ព័ន្ធនិងដេប៉ូឈើ នៅស្រុកអង្គរជុំ ដែលសមត្ថកិច្ចចុះត្រួតពិនិត្យនោះទេ។

លោកឧត្តមសេនីយ៍ត្រី ព្រិម ណាំ បានថ្លែងប្រាប់អង្គភាពសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ នៅថ្ងៃសុក្រនេះថា ដេប៉ូឈើស្រុកអង្គរជុំ ខេត្តសៀមរាប មិនមែនជារបស់លោកនោះឡើយ។

លោកឧត្តមសេនីយ៍ត្រី បន្តថា លោកជាមន្ត្រីយោធាមួយរូបគិតតែបម្រើជាតិនិងដើរជួយកិច្ចការសង្គមតែប៉ុណ្ណោះ។

ការអះអាងបដិសេធរបស់លោកឧត្តមសេនីយ៍ត្រី ព្រិម ណាំ យ៉ាងដូច្នេះ បន្ទាប់ពីមានសារព័ត៌មានមួយចំនួនបានចុះផ្សាយ ថាការចុះពិនិ្យឈើមួយកន្លែងនៅស្រុកអង្គរជុំ កាលពីម្សិលមិញ ជារបស់លោកដោយដាក់ឈ្មោះលោកជាម្ចាស់ឈើ។

សូមជម្រាបថា នៅថ្ងៃព្រហស្បតិ៍ទី ១៥ ខែមិថុនា ឆ្នាំ ២០២៣ តំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានដឹកនាំកម្លាំងប៉ូលិសសេដ្ឋកិច្ចខេត្តសៀមរាប បានចុះពិនិត្យទីតាំងស្តុកឈើមួយកន្លែងនៅស្រុកអង្គរជុំ សង្ស័យមិនមានច្បាប់។

លោកស្រី វ៉ៃ សាវន ម្ចាស់ដេប៉ូឈើនៅទីតាំងខាងលើ ដែលសមត្ថកិច្ចចុះត្រួតពិនិត្យបានប្រាប់ អង្គភាពសៀមរាប ប៉ុស្តិ៍ ដោយផ្ទាល់ថា ដេប៉ូរបស់លោកស្រីមានច្បាប់ត្រឹមត្រូវហើយPCផងដែរ។

លោកស្រី បន្តថា PCរបស់លោកស្រី មានជាង៦០ម៉ែត្រគួប ប៉ុន្តែឈើ នៅក្នុងដេប៉ូរបស់លោកស្រី មានតែជាង៥០ម៉ែត្រគួបតែប៉ុណ្ណោះ ដូច្នេះការដេប៉ូរបស់លោកស្រីមិនមានខុសច្បាប់នោះទេ៕ដោយនាគខៀវ