ខេត្តសៀមរាប៖នគរបាលសន្តិសុខផ្ទៃក្នុងនៃស្នងការនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនស្ត្រីម្នាក់ មានមុខរបរលក់ស្រាបៀរនឹងអីវ៉ាន់ចាប់ហួយ ករណីស៊ែរ facebook បន្ត ពីរអាខោន ដែលបានប្រកាសលក់ប្រដាប់ធ្វើតេស្តរកជំងឺកូវីដ១៩ ដោយមិនចាំបាច់ទៅមន្ទីរពេទ្យ បើមានការសង្ស័យ។
ការឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី២៩ ខែមីនាឆ្នាំ២០២០។
ស្ត្រីរូបនេះ មានឈ្មោះលាន ស្រីខួច អាយុ២៥ ជនជាតិខ្មែរ រស់នៅភូមិយាង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាបមុខរបរ លក់ស្រាបៀនិង ឥវ៉ាន់ចាបហួយ។
ទោះយ៉ាងណា ស្ត្រីរូបនេះ បានធ្វើកិច្ចសន្យានឹងទទួលស្គាល់កំហុស ដោយសូមអភ័យទោសដល់ដល់ក្រសួងពាក់ព័ន្ធនឹងបញ្ឈប់ការផ្សាយបន្តទៀត។
ជាមួយគ្នានេះ សមត្ថកិច្ចនគរបាលបានធ្វើការណែនាំអប់រំ និងឱ្យវិលត្រឡប់ទៅគេហដ្ឋានវិញ៕SRP

