អង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន មន្ត្រី​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ពាក់ព័ន្ធ​បទល្មើស​ online scams

អង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន មន្ត្រី​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ពាក់ព័ន្ធ​បទល្មើស​ online scams
0

អង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន មន្ត្រី​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ពាក់ព័ន្ធ​បទល្មើស​ online scams

ភ្នំពេញ៖អង្គភាព​ប្រឆាំង​អំពើពុករលួយ​ បានឃាត់ខ្លួនលោក​ ថូ​ សំណាង​ មន្ត្រី​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ពាក់ព័ន្ធ​បទល្មើស​ online scams។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្ដម​ ឱម យ៉ិនទៀង បានប្រាប់អ្នក​សារព័ត៌មាន​ នៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះថា ករណីលោក ថូ សំណាង កំពុងត្រូវបាន ACU ស្តាប់ចម្លើយពាក់ព័ន្ធបទល្មើស Online Scams។ ឯកឧត្ដម​ ឱម យ៉ិនទៀង បានបញ្ជាក់ទៀតថា លោក ថូ សំណាង បានសារភាពថា​ បានលួចយកសន្លឹកទិដ្ឋការប្រភេទ C និង Cex ប្រើប្រាស់ខុសច្បាប់ ជាង ៦០០០សន្លឹក ហើយចំណែកសន្លឹកនៅសល់ ៤ពាន់សន្លឹក ACU កំពុងតាមរកដែលគាត់បានថាបានកំទេចចោល។

ឯកឧត្ដម​ ថ្លែងបញ្ជាក់ថែមទៀតថា យើងរកឃើញ សន្លឹកទិដ្ឋាការរបស់ដែលគាត់បានបញ្ចេញដោយខុសច្បាប់ត្រូវបានជនបរទេស Online Scams យកទៅ​ប្រើបាស់។

ជុំវិញការអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន មន្ត្រី​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ពាក់ព័ន្ធ​បទល្មើស​ online scams បែបនេះ គេនៅពុំទាន់ឃើញអ្នកនាំពាក្យក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ ចេញសេចក្ដីបំភ្លឺព័ត៌មាននៅឡើយទេ។

សូមបញ្ជាក់ផងដែរថា នៅព្រលប់ថ្ងៃនេះតាមបណ្ដាញហ្វេសប៊ុក ឯកឧត្តម ខៀវ កាញ្ញារីទ្ធ បានបង្ហោះសារថា
សូមពឹងមិត្តនៅក្នុងហ្វេសប៊ុក !
ឪពុកមាខាងម្តាយរបស់ខ្ញុំបានបាត់កូនប្រុសម្នាក់ឈ្មោះ ថូ សំណាង ( ក្នុងរូប ) ជាមន្ត្រីក្រសួងការបរទេស មួយថ្ងៃមួយយប់មិនដឹងនៅឯណា ។ គាត់បានដាក់ពាក្យបណ្តឹងទៅនាយប៉ុស្តនគរបាលខណ្ឌជ្រោយចង្វារតាំងពីម្សិលមិញ ( ១៩ សីហា ) ហើយ មកពឹងខ្ញុំជួយរក ។ ក្រៅពីអំពាវនាវទៅអាជ្ញាធរមានសមត្ថកិច្ច ខ្ញុំសូមពឹងមិត្តក្នុងហ្វេសប៊ុកជួយផ្តល់ព័ត៌មានទាក់ទិននឹង លោក ថូ សំណាង មកខ្ញុំ ឬ ជូនទៅអាជ្ញាធរផង ។ គាត់បាត់ខ្លួនជាមួយរថយន្តក្រសួងដូចបានបង្ហាញមកជាមួយនេះ៕SRP