ក្រុមគ្រួសាររងគ្រោះនៅភូមិអង្កាញ់ ខេត្តសៀមរាបចេញមុខបដិសេធព័ត៌មានចោទប្រកាន់ទាំងកំរោលនឹងសុំដង្ហោយរកភាពយុត្តិធម៌

ក្រុមគ្រួសាររងគ្រោះនៅភូមិអង្កាញ់ ខេត្តសៀមរាបចេញមុខបដិសេធព័ត៌មានចោទប្រកាន់ទាំងកំរោលនឹងសុំដង្ហោយរកភាពយុត្តិធម៌
0

ក្រុមគ្រួសាររងគ្រោះនៅភូមិអង្កាញ់ ខេត្តសៀមរាប
ចេញមុខបដិសេធព័ត៌មានចោទប្រកាន់ទាំងកំរោលនឹងសុំដង្ហោយរកភាពយុត្តិធម៌

ខេត្តសៀមរាប៖លោកថាន់ ថង និងរ៉ាក់ ផល្លា តំណាងគ្រួសាររងគ្រោះ បានចេញមុខបដិសេធនឹងព័ត៌មានដែលបានចុះផ្សាយចោទប្រកាន់ក្រុមគ្រួសាររបស់លោកទាំងកំរោល។ ករណីនេះលោកបានដង្ហោយរកភាពយុត្តិធម៌ពីអាជ្ញាធរពាក់ព័ន្ធ និងសារព័ត៌មាន ត្បិតកាលពីអំឡុងចុងខែមិថុនា ឆ្នាំ២០២៦ គាត់បានឃាត់ក្រុមអ្នកកាប់ឈើនៅលើទួលព្រៃវែង ដែលជាដីរបស់លោក តាមការសាកសួរទៅ ក្រុមអ្នកកាប់ឈើ បានប្រាប់ថា ពួកគេមកកាប់ឈើនេះ គឺមានការជួលពីសំណាក់ស្ត្រីម្នាក់ ឈ្មោះភាន់ សៀម រស់នៅភូមិត្រពាំងស្វាយ ដែលជាអ្នកមានដីជាប់ព្រំជាមួយលោក។

លោកថាន់ ថង និងរ៉ាក់ ផល្លា បញ្ជាក់ថាបន្ទាប់ពីសាកសួររួចពួកគាត់បានប្រគល់ទាំងមនុស្សនិងគោយន្តឲ្យទៅលោកមេភូមិ ដើម្បីធ្វើកិច្ចសន្យាអប់រំផងដែរ។ ក្រោយចាប់អ្នកកាប់ឈើរួចមកក៏មានសារព័ត៌មាន មួយបានចុះផ្សាយដោយមិនបានសាកសួរពីម្ចាស់ដីដែលមានប្លង់ ដែលទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានទេ បែជាចោទប្រកាន់ថា ពួកគាត់ជាអ្នកកាប់ឈើទៅវិញ។
  
សូមជម្រាបថា ការចុះផ្សាយកាលពីថ្ងៃទី៦ ខែកក្កដាឆ្នាំ២០២៦ ក្រោមចំណងជើងថា… អុញៗ..នោះ….ផ្ទុះកក្រើកពេញបណ្ដាញសង្គមទៀតហើយនៅខេត្តសៀមរាប «តើច្បាប់ស្រុកខ្មែរ លែងមានឥទ្ធិពលហើយមែនទេ? ព្រហើនខ្លាំងណាស់! បុគ្គល ៤ នាក់បងប្អូន ហ៊ាននាំគ្នាកាប់បំផ្លាញព្រៃរដ្ឋធ្វើជាកម្មសិទ្ធិ ស្រែកឡូឡាឌឺដងដាក់អ្នកកាសែត ឯមន្ត្រីព្រៃឈើស្រុកស្វាយលើ បែរជាធ្វើការបែបលំៗ គ្មានសមត្ថភាពបង្ក្រាបទៅវិញ!»។

ការចុះផ្សាយបែបនេះ តំណាងគ្រួសាររងគ្រោះខាងលើ បានលើកឡើងថា ក្នុងនាមក្រុមគ្រួសាររងគ្រោះ ស្នើដល់អ្នកសារព័ត៌មាន ខាងលើ ដែលបានផ្សាយមួលបង្កាច់ បំផ្លើសការពិត ដោយស្នើឲ្យចុះមកដល់ទីតាំងផ្ទាល់ ហើយសម្ភាសន៍មេភូមិ, មេឃុំ (អាជ្ញាធរមូលដ្ឋាន) ឲ្យបានច្បាស់លាស់សិនមុននឹងផ្សាយ ព្រោះប៉ះពាល់កិត្តិយសគ្រួរសារពួកគាត់យ៉ាងធ្ងន់ធ្ងរ។
ត្បិតដីរបស់ពួកគាត់មានច្បាប់ទម្លាប់ពីភូមិ.ឃុំ ហើយដីទួលព្រៃវែង នេះជាដីកេរ្តិ៍ដែលឪពុកម្តាយបានអាស្រ័យផលតាំងពីយូរយាណាស់មកហើយ។

ជាងនេះទៅទៀត សារព័ត៌មាន បានផ្សាយខុសការពិតថា ពួកគាត់បំផ្លាញដីព្រៃរបស់រដ្ឋនៅភ្នំបង្កួយ ដែលផែនទីស្ថិតក្នុងភូមិត្រពាំងទឹម ឃុំតាសៀម ស្រុកស្វាយលើ។ តាមពិតពួកគាត់បានអាស្រ័យផលលើដី
ទួលព្រៃវែង ក្នុងភូមិអង្កាញ់ ឃុំស្វាយលើ មិនមែន
នៅភ្នំបង្កួយ ស្ថិតក្នុងភូមិត្រពាំងទឹម ឃុំតាសៀម នោះទេ ហើយដីនៅក្បែទួលពញរៃវែង នោះជាដីរបស់ពួកគាត់ដែរ ដែលមានប្លង់និស្សិតបានវាស់វែងត្រឹមត្រូវ។

ជាមួយគ្នានេះដែរ ពលរដ្ឋលើកឡើងទៀតថា សូមអាជ្ញាធរនិងសមត្ថកិច្ចជំនាញ ព្រមទាំងអ្នកសារព័ត៌មានមេត្តាចុះពិនិត្យដោយផ្ទាល់និងផ្ទៀងផ្ទាត់ប្លង់ដីនោះឡើងវិញផង។
 
ជុំវិញការលើកឡើងខាងលើនេះដែរ សារព័ត៌មានមិនងាចទាក់ទងសូមការបំភ្លឺពីអ្នកស្ត្រីភាន់ សៀម រស់នៅភូមិត្រពាំងស្វាយ ដែលមានដីជាប់គ្នានោះបានទេ គិតត្រឹមម៉ោងចេញផ្សាយនេះ ដោយមិនមានលេខទំនាក់ទំនង។

ពាក់ព័ន្ធករណីនេះដែរ លោកញុក គី មេភូមិអង្កាញ់ ឃុំស្វាយលើ បានលើកឡើងថា ដីទួលព្រៃវែង នេះជាដីកេរ្តិ៍ដែលឪពុកម្តាយរបស់ឈ្មោះ រ៉ាក់ សុឃី ,រ៉ាក់ សុខី ,រ៉ាក់ ផល្លា និងរ៉ាក់ រ៉ាក់ ផល្លី បានអាស្រ័យផលតាំងពីយូរយាណាស់មកហើយ ដោយឈ្មោះថាន ថង ជាបងថ្លៃនិងបងប្អូន គេមានលិខិតបញ្ជាក់កាន់កាប់ដី ពីអាជ្ញាធរភូមិឃុំផងដែរ។

លោកមេភូមិបញ្ចាក់ទៀតថា ដីនេះមិនស្ថិតនៅភ្នំបង្កួយ ដូចការលើកឡើងរបស់សារព័ត៌មាននោះទេ គឺនៅទួលព្រៃវែង ស្ថិតក្នុងភូមិអង្កាញ់ ឃុំស្វាយលើ។

លោកមេភូមិស្នើដល់អ្នកសារព័ត៌មាន គួរផ្សាយពីការពិត​ កុំផ្សាយប៉ះពាល់កិត្តិយស អ្នកស្លូតត្រង់ដោយគ្មានមូលដ្ឋានត្រឹមត្រូវ ហើយត្រូវសាកសួរអាជ្ញាធរឲ្យបានច្បាស់លាស់មុននឹងផ្សាយ។

ស្រដៀងគ្នានេះដែរ លោកព្រឹក អ៊ឹម អនុភូមិឆេះចាន ឃុំស្វាយលើ បានឲ្យដឹងថា ពលរដ្ឋចំនួន៤គ្រួសារខាងលើដែលមានឈ្មោះឈ្មោះ រ៉ាក់ សុឃី ,រ៉ាក់ សុខី ,រ៉ាក់ ផល្លា និងរ៉ាក់ រ៉ាក់ ផល្លី បានអាស្រ័យផលតាំងពីយូរយាណាស់មកហើយ ដោយឈ្មោះថាន ថង ជាបងថ្លៃនិងបងប្អូន គេមានលិខិតបញ្ជាក់កាន់កាប់ដី ពីអាជ្ញាធរភូមិ ឃុំផងដែរ។
 
លោកអៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានប្រចាំខេត្តសៀមរាប នៅថ្ងៃទី២០ ខែសីហាឆ្នាំ២០២៦ ថា ករណីនេះគាត់ឃើញមន្ត្រីរដ្ឋបាលព្រៃឈើចុះធ្វើការរឿងនេះដែរ។ ប៉ុន្តែប្រសិនបើមានរឿងមិនទាន់ច្បាស់លាស់គាត់នឹងឲ្យមន្ត្រីជំនាញចុះស្រាវជ្រាវម្តងទៀត ដើម្បីធ្វើយ៉ាងណាឲ្យមានភាពយុត្តិធម៌ទាំងសងខាង៕SRP