លោកឧត្តមសេនីយ៍ទោអ៊ុក កុសល ប្រគល់ថវិកា សមាគមមិត្ត នគរបាលជាតិ ដល់គ្រួសារសមាជិក

ខេត្តកំពង់ធំ៖លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាល
ខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការមូលដ្ឋាន
សមាគមមិត្តនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកមិញបានជួបសំណេះសំណាលនិងប្រគល់ថវិកា
សមាគមមិត្តនគរបាលជាតិ ជូនគ្រួសារសមាជិកចំនួន ០៣ គ្រួសារ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលបានពលីមរណៈ។

១-លោកអនុសេនីយ៍ត្រី ហេង ជ្រុយ ជាមន្ត្រីនគរបាលការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាល
ខេត្តកំពង់ធំ ទទួលថវិកាចំនួន ៦.០០០.០០០រៀល។

២-លោកអនុសេនីយ៍ត្រី សុខ ដារី ជាមន្ត្រីនគរបាល ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន
នគរបាលខេត្តកំពង់ធំ ទទួលថវិកា
ចំនួន ៦.០០០.០០០រៀល។

៣-លោក កិ: ស៊ន ជាមន្ត្រីនគរបាលចូលនិវត្តន៍
ទទួលថវិកាចំនួន ៦.០០០.០០០រៀល ។

សរុបទឹកប្រាក់ចំនួន ១៨.០០០.០០០រៀល៕SRP

សរសេរមតិយោបល់