ផ្ទះពលរដ្ឋមួយខ្នង នៅស្រុកអង្គរជុំ ត្រូវបាន អគ្គិភ័យលេបត្របាក់

ផ្ទះប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅក្នុងភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានអគ្គិភ័យ លេបត្របាក់ ថ្ងៃ​ទី១៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០២:៣០នាទី។

សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ផ្ទះឈ្មោះ ស៊ន់ ហយ ភេទប្រុស អាយុ ៤៨ឆ្នាំ ប្រពន្ធឈ្មោះ ង៉ាន់ ប៉ាត ភេទស្រី អាយុ ៤២ឆ្នាំ ស្ថិតនៅក្នុងភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។

ផ្ទះដែលរងការឆាបឆេះសង់អំពីឈើលើ ថ្មក្រោម ដំបូលប្រក់ក្បឿង ទំហំ៧ម៉ែត្រ x ៩ម៉ែត្រ និងខាងក្រោយមានផ្ទះបាយទំហំ ៦ម៉ែត្រ x ៥ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់សង្ក័សី ត្រូវបានអគ្គិភ័យឆាបឆេះខូចខាតទាំងស្រុង។

សមត្ថកិច្ចបន្តថាករណី​នេះ​នគរបាលស្រុកអង្គរជុំ បានចុះ​ពន្លត់​អគ្គិភ័យ​ នេះ​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អ​គិ្គ​ភ័យ១គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន ១រថយន្ត ទើប​គ្រប់គ្រង​ស្ថានការណ៍បាន។
មូលហេតុ មកពីទុស្សេខ្សែភ្លើង៕ដោយនាគខៀវ