សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាដល់បណ្ដាអភិបាលខេត្ត និងអាជ្ញាធរតាមបណ្ដាខេត្តទាំងអស់ត្រូវទប់ស្កាត់ ឱ្យបានពីការកាប់ទន្រ្ទាន រុករានព្រៃឈើល្មើសច្បាប់ នៅតាមខេត្តរបស់ខ្លួន ខណៈនាពេលកន្លងទៅ មានក្រុមមេខ្យល់ បានបង្កើតក្រុមមនុស្សទៅទន្រ្ទានដីឯកជន និងដីរបស់រដ្ឋ។
សម្តេចតេជោបានបញ្ជាក់ថា រាជរដ្ឋាភិបាល ដឹងថា នរណានៅពីក្រោយ ក្នុងការដឹកនាំពលរដ្ឋ ទៅកាប់រុករាន ទន្រ្ទានដីរដ្ឋ និងដីឯកជននេះរួចហើយ។
សម្ដេចក៏ណែនាំទៅដល់ មន្រ្ដីរាជការ បើសិនមានការពាក់ព័ន្ធត្រូវដកខ្លួនចេញជាបន្ទាន់ ពីព្រោះបើរកឃើញថា មានជាប់ពាក់ព័ន្ធនឹងអនុវត្តច្បាប់ដោយមិនលើកលែងឡើយ។
សម្ដេចហ៊ុន សែន ថ្លែងដាក់បទបញ្ជាយ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យសភាភូមិន្ទ យុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រដល់សិស្សវិជ្ជាជីវៈតុលាការជិត២ពាន់នាក់នៅថ្ងៃអង្គារនេះ៕ដោយនាគខៀវ