រដ្ឋបាលព្រៃឈើខេត្តសៀមរាបបង្ក្រាបរថយន្តដឹកគ្រឿងសង្ហារឹមមួយគ្រឿង

សមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានបង្ក្រាបរថយន្តម៉ាក់នីហ្សាន់មួយគ្រឿងដែលដឹកឈើ ល្មើសច្បាប់។

លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានប្រាប់សៀមរាប ប៉ុស្តិ៍ ថា ពិតជាមានករណីបង្ក្រាបរថយន្ត ដឹកគ្រឿងសង្ហារឹមនេះមែន បច្ចុប្បន្នត្រូវបានរឹបអូសទុកនៅស្នាក់ការរដ្ឋបាលព្រៃឈើស្រុកសូទ្រនិគម នៅព្រឹកមិញនេះ។

ពាក់ព័ន្ធការបង្ក្រាបនេះ លោកនាយខណ្ឌមិនទាន់បញ្ជាក់លម្អិតនៅឡើយ៕ដោយនាគខៀវ