បង្ក្រាបទីតាំបនល្បែងខុសច្បាប់ ដ៍ធំ នៅភូមិព្រៃទា១ អ្នកលេងរត់អស់ចាប់មិនបាន

ទីតាំងល្បែងស៊ីសងខុសច្បាប់ ដ៏ធំមួយកន្លែង នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងគណបញ្ជាការឯកភាព ខណ្ឌពោធិសែនជ័យ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាប នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២៣នេះ ។

ក្នុងកិច្ចប្រតិបត្តិការ កម្លាំងបានចុះដល់ទីតាំង និងឃើញបុគ្គលិក និងអ្នកញៀនល្បែងកំពុងលេង ប៉ុន្តែបែរជាឃាត់មិនបានទៅវិញ រហូតបណ្ដោយឱ្យមានអ្នករើសម្ភារៈ និងរត់ចេញតាមច្រកក្រោយអស់ ដោយបន្សល់ត្រឹមតែវត្ថុតាងមួយចំនួនប៉ុណ្ណោះ។
ក្នុងនោះមានឧបករណ៍សម្រាប់លេងល្បែងមួយចំនួន តុបៀរបាល់ហ្គារ៉ាត់ ចំនួន ០៣តុ. ហ្គេមបាញ់ត្រី ចំនួន០២ទូធំ. បៀរចំនួន ៥កេះ និងហូតម៉ូតូចំនួន៣គ្រឿង។

បច្ចុប្បន្នសម្ភារៈត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដកហូតយកទៅរក្សាទុកនៅសាលាខណ្ឌនិងធ្វើការបិទទីតាំងជាបណ្ដោះអាសន្ន ដើម្បីស្រាវជ្រាវម្ចាស់ចាត់ការតាមនីតិវិធី៕ដោយនាគខៀវ