អភិបាលខេត្តកំពង់ចាម​ លើកឡើងថា៖ បញ្ហា​គ្រោះថ្នាក់​ចរាចរ​ណ៍ នៅ​តែ​ជា​ក្តី​កង្វល់​របស់​យើង​ទាំង​អស់​គ្នា​ ដែល​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​​

ខេត្តកំពង់ចាម​៖អភិបាលខេត្តំពង់ចាម​ លោក អ៊ុន​ ចាន់ដា​ បានលើកឡើងថា​ បញ្ហា​គ្រោះថ្នាក់​ចរាចរ​ណ៍នៅ​តែ​ជា​ក្តី​កង្វល់​ របស់​យើង​ទាំង​អស់​គ្នា​។ ការអះអាងបែបនេះ ខណៈ​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍កេីតឡេីង​ចំនួន​ ១៨ លើក​ កេីនជាង​ខែ​មុន​ចំនួន​ ២លើក​ បណ្ដាល​ឱ្យ​ស្លាប់​ប្រជាពលរដ្ឋ​ ចំនួន​ ៣នាក់​ និង​រងរបួស​ចំនួន​ ២៥នាក់​ កេីន​ជាង​ខែ​មុន​ចំនួន​ ៧នាក់​ ហើយ​កត្តា​ដែល​បណ្ដាល​ ឱ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កេីតឡេីង​ជា​បន្តបន្ទាប់​នេះ​ គឺ​មក​ពី​ការ​ធ្វេសប្រហែស​ របស់​អ្នក​ប្រេីប្រាស់​យានយន្ត​ និង​ការ​បេីកបរ​ដោយ​មិន​ប្រកាន់​ស្តាំ​ជាដើម​ ដែល​ទាមទារ​ត្រូវ​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​។

លោកថ្លែង​បែប​នេះ​ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ នៅថ្ងៃព្រហស្បតិ៍នេះ។

​ក្នុង​កិច្ច​ប្រជុំ​ លោក អ៊ុន​ ចាន់ដា​ បានលើក​ឡើង​ថា​ បទល្មើស​ព្រហ្មទណ្ឌ​ ក្នុង​ខែ​​ទៅ​នេះ​ កេីតឡេីង​ចំនួន​ ៤លើក​ ​កេីន​ជាង​ខែ​មុន​ចំនួន​ ២លើក​ ក្នុង​នោះ​មាន​ករណី​រំលោភ​សេពសន្ថវៈ​ ករណី​ចោរកម្ម​ ករណី​ឆក់​ និង​ករណី​អំពើ​ហិង្សា​ ដែល​សមត្ថកិច្ច​បង្ក្រាប​ បាន​ទាំង​ ៤ករណី​ ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​ បទល្មើស​គ្រឿងញៀន​​ មាន​ចំនួន​ ២៤ករណី​ កេីនជាង​ខែ​មុន​ ១ករណី​ ក្នុង​នោះ​អាជ្ញាធរ​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ អំពី​ផល​ប៉ះពាល់​នៃ​គ្រឿងញៀន​ ហើយ​ក៏​បាន​ឧបត្ថម្ភ​ថវិកា​ ដល់​កងកម្លាំង​សមត្ថកិច្ច​ ដែល​បាន​បង្ក្រាប​ក្នុង​ ១ករណី​ ចំនួន​ ១លានរៀល​ផងដែរ​។ ការឧបត្ថម្ភ​នេះ​យើង​នៅ​តែ​បន្ត​ទៅ​មុខ​ទៀត​ ដើម្បី​លេីក​ទឹកចិត្ត​ដល់​កងកម្លាំង​ ឱ្យ​បន្ត​ការ​ខិតខំ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​​ ខណៈ​ដែល​គោលដៅ​ឈ្មោះ​មុខសញ្ញា​ទាំងអស់​​​ មាន​នៅ​ក្នុង​ដៃ​របស់​សមត្ថកិច្ច​យេីង​ហើយ​ ទាំង​មុខសញ្ញា​ឈ្មោះ​ក្នុង​ដីកា​ របស់​តុលាការ​ និង​មុខសញ្ញា​ស្ថិត​ក្នុង​ការ​តាមដាន​ផងដែរ​។ ​

ពាក់ព័ន្ធ​នឹង​បញ្ហា​ល្បែង​ស៊ីសង​ ក្នុង​ខែ​នេះ​ យើង​បង្ក្រាប​បាន​ចំនួន​ ៥ករណី​ កេីន​ជាង​ខែ​មុន​ចំនួន​ ២ករណី​ ក្នុង​នោះ​ជល់​មាន់​ ២ករណី​ លេងបៀរ​ ១ករណី​ និង​ចាក់​អាប៉ោង​ចំនួន​​ ២ករណី​។

ទោះជា​យ៉ាងណា​យេីង​ត្រូវ​ខិតខំ​បន្ថែម​ទៀត​ ដើម្បី​ភូមិ​-ឃុំ​ មាន​សុវត្ថិភាព​ ប្រជាពលរដ្ឋ​រស់នៅ​បាន​សេចក្ដី​សុខ​ ដូច្នេះ​ទាមទារ​ធ្វេីយ៉ាងណា​ ឱ្យ​សមត្ថកិច្ច​យេីង​ដេីរ​លឿន​ ជាង​សភាពការណ៍​ ពោលគឺ​គ្រប់គ្រង​សភាពការណ៍​បាន​ទាន់ពេលវេលា​ និង​មាន​ប្រសិទ្ធភាព​ផងដែរ​។

បើតាមខ្លូត​ ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្កី ព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣-បញ្ហាផ្សេងៗ​៕SRP