ម្ចាស់រថយន្តដឹកថ្មធ្វើផ្លូវចំនួន៨នាក់ ប្តឹងម្ចាស់ក្រុមហ៊ុនម៉ៅការ ឈ្មោះឆុន វាសនា ទៅតុលាការសៀមរាប ពីបទឆបោក

ម្ចាស់រថយន្តដឹកថ្មធ្វើផ្លូវចំនួន៨នាក់ ប្តឹងម្ចាស់ក្រុមហ៊ុនម៉ៅការ ឈ្មោះឆុន វាសនា ទៅតុលាការសៀមរាប ពីបទឆបោក

ខេត្តសៀមរាប៖ម្ចាស់រថយន្តដឹកដីក្រហមនិងថ្មចំនួន៨នាក់ បានព្រួតគ្នាប្តឹងម្ចាស់ក្រុមហ៊ុនម៉ៅការធ្វើផ្លូវឈ្មោះឆុន វាសនា ទៅតុលាការពីបទឆបោក រឿងជំពាក់លុយជាង១៤០០ដុល្លារមិនព្រមសង ព្រមទាំងទារសំណងជម្ងឺចិត្ត៥០០០ដុល្លារ។

ជនរងគ្រោះក្នុងអំពើឆបោក មានឈ្មោះទី១.គិត សុធា ភេទប្រុសអាយុ៣៣ឆ្នាំ.ទី២ឈ្មោះអ៉ឹម សំអាត ភេទប្រុសអាយុ៣៨ឆ្នាំ.ទី៣ឈ្មោះកាយ វណ្ណសរី ភេទ ប្រុសអាយុ៤៣ឆ្នាំ.ទី៤ឈ្មោះដែម ចាន់ឌីម ភេទប្រុសអាយុ២៥ឆ្នាំ.ទី៥ឈ្មោះស៊ឹម គីមអាន ភេទប្រុសអាយុ ៣៧ឆ្នាំ.ទី៦ឈ្មោះឡេង ធារិត ភេទប្រុសអាយុ៤៣ឆ្នាំ. ទី៧ឈ្មោះយុន យ៉ុន ភេទប្រុសអាយុ៤៥ឆ្នាំ.និងទី៨ ឈ្មោះម៉ី ថា ភេទប្រុសអាយុ៤៧ឆ្នាំ។ អ្នកទាំង៨នាក់ខាងលើត្រូវបានអះអាងថា សុទ្ធសឹងជានជនរងគ្រោះក្នុងអំឆបោកដោយឈ្មោះឆុន វាសនា តាមរយ:ដឹកដីនិងថ្មយកទៅចាក់ធ្វើផ្លូវចំនួន៣ខ្សែក្នុងស្រុកពួកនិងស្រុកអង្គរជុំហើយមិនទទួលបានប្រាក់ឈ្នួល។

យោងតាមពាក្យបណ្តឹងចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ដែលបានផ្តិតមេដៃដោយជនរងគ្រោះ៨នាក់ និងបានចុះលេខទទួលដោយស្ថាប័នតុលាការខេត្តសៀមរាប មានខ្លឹមសារថា សុំប្តឹងឈ្មោះឆុន វាសនា ភេទ ប្រុសទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំុ ក្រុងសៀមរាប ពីបទឆបោក ប្រព្រឹត្តនៅខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០២១។

ក្នុងបណ្តឹងបង្ហាញថា អំឡុងឆ្នាំ២០២០ ឈ្មោះឆុន វាសនា បានជួលរថយន្តរបស់ពួកគាត់អោយដឹកថ្មនិងដីក្រហមយកទៅចាក់នៅការដ្ឋានធ្វើផ្លូវរបស់ខ្លួនចំនួន ៣ដែលមាន.SR-5 និងSR-6 ក្នុងស្រុកអង្គរជុំ និងការ ដ្ឋានក្រោយផ្សារពួក ក្នុងស្រុកពួកនៃខេត្តសៀមរាប។ ក្នុងការដឹកជញ្ជូនដំបូង ឈ្មោះឆុន វាសនា បានទូទាត់ ប្រាក់អោយតាមការព្រមព្រាង។ លុះចាប់ពីថ្ងៃទី១០ខែកុម្ភ:ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន លុយថ្លៃឈ្នួល ១៤.០០៨.៤៩$ ឈ្មោះឆុន វាសនា មិនព្រមសង ដោយសន្យាខ្យល់ម្តងហើយម្តងទៀត បើទោះបីពួក គាត់ព្យាយាមទំនាក់ទំនង តែជនឆបោកព្យាយាមគេច វេសមិនព្រមសង ទើបពួកគាត់សម្រេចដាក់ពាក្យបណ្តឹងបែបនេះ។

ក្នុងពាក្យបណ្តឹងដែលចោទប្រកាន់ទៅលើឈ្មោះឆុន វាសនា ពីបទឆបោក លើទឹកប្រាក់ជាង១៤០០០$ ពួកគាត់(ជនរងគ្រោះ)ក៍បានទារសំណងជម្ងឺចិត្តចំនួន ៥០០០$ និងទទូចសុំអោយស្ថាប័នតុលាការខេត្តសៀមរាប ចាត់ការជនខាងលើតាមផ្លូវច្បាប់ផងដែរ។ដោយពួកគាត់រំពឹងថា តុលាការខេត្តសៀមរាប នឹងជួយផ្តល់យុត្តិធម៌ដល់ពួកគាត់ ជាជនរងគ្រោះក្នុងពេលដ៏ខ្លីខាងមុខនេះ ត្បិតករណីនេះមានរយ:ពេលយូមកហើយ។

ជុំវិញការចោទប្រកាន់បែបនេះ សៀមរាបប៉ុស្តិ៍
មិនអាចស្វែងរកជួប លោកឆុន វាសនា ដែលជាម្ខាស់ក្រុម ហ៊ុនម៉ៅការធ្វើផ្លូវទាំង៣ខ្សែខាងលើ ដើម្បីសុំការបក ស្រាយបានទេ៕SRP