សម្តេចតេជោ៖ កម្ពុជាគឺជាប្រទេសមួយ ដែលទទួលបានជោគជ័យ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង

សម្តេចតេជោ៖ កម្ពុជាគឺជាប្រទេសមួយ ដែលទទួលបានជោគជ័យ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង

ភ្នំពេញ៖សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ទៀតថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ កម្ពុជាគឺជាប្រទេសមួយដែលទទួលបានជោគជ័យក្នុងយុទ្ធនាការ ជាតិចាក់វ៉ាក់សាំង ដោយសម្រេចបានអត្រាចាក់វ៉ាក់សាំងប្រមាណ ៩២,២៧% នៃប្រជាជនសរុប ប្រមាណ ១៦ លាននាក់ ។ ហេតុនេះហើយទើបកម្ពុជាបានអនុញ្ញាតឱ្យបើកប្រទេសឡើងវិញ និងរក្សាកិច្ចដំណើរការ នៃសកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញលើគ្រប់វិស័យ ទោះបីជាការឆ្លងរាលដាលចូលក្នុងសហគមន៍នៅបន្តមានក៏ដោយ។ កម្ពុជារំពឹងថានឹងអាចស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ តាមរយៈការកែលម្អនូវ ចន្ទល់សេដ្ឋកិច្ចសំខាន់ៗដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងការស្វែងរកចន្ទល់ថ្មីប្រកបដោយសក្តានុពល ពីវិស័យផ្សេង។ កម្ពុជាជឿជាក់យ៉ាងមុតមាំថា ចំណងមិត្តភាពរវាងកម្ពុជា និងហុងគ្រី នឹងកាន់តែរឹងមាំថែមទៀត ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនាពេល អនាគត។

សម្តេចហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួនជាង ៥២ម៉ឺនដូស ជាជំនួយរបស់ហុងគ្រីនៅថ្ងៃសុក្រ នេះ៕SRP