ខេត្តសៀមរាប៖យ៉ាងហោចណាស់សិស្សចំនួន២នាក់ បានស្លាប់បាត់បង់ជីវិត ភ្លាមៗខណ:កំពុងជិះម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង។
ហេតុការណ៍នៅវេលម៉ោង៨និង ១០នាទីថ្ងៃទី១៧ ខែមីនាឆ្នាំ២០២២ ត្រង់ចំណុចខាងលិចស្ពាននាគ១៥០ម៉ែត្រ ក្នុងភូមិទ្រាំងសង្កាត់ស្លក្រាម ក្រុងសៀមរាប។
សមត្ថកិច្ចចរាចរណ៍ខេត្តបានប្រាប់សៀមរាបប៉ុស្តិ៍ ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡេីងដោយរថយន្តម៉ាកព្រួសពណ៌ប្រផេះស្លាកលេខភ្នំពេញ2BD7208 បានបេីកទៅបុកនិងម៉ូតូម៉ាកស្គុបពីពណ៌ស០២២ ពាក់ស្លាកលេខសៀមរាប1AK3416
បណ្តាលអោយស្លាប់អ្នកបេីកបរម៉ូតូម្នាក់និងអ្នករួមដំណើរម្នាក់ផងដែរ។
សមត្ថកិច្ចចរាចណ៍បន្តថាជនរងគ្រោះទី១ ឈ្មោះ ឡេង ស៊ីវ ហង់ ភេទស្រីអាយុ១២ឆ្នាំ មុខរបរ សិស្ស នៅភូមិវាលសង្កាត់គោកចក ក្រុងសៀមរាប។ទី២ ស្គាល់អត្តសញ្ញាណនៅឡើយ អាយុ១៣ឆ្នាំ មុខរបរសិស្ស នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។
សមត្ថកិច្ចសាកសពតម្កល់ទុកនៅមន្ទីរពេទ្យខេត្តកំពុងស្រាវជ្រាវរកសាច់ញាតិ។ចំណែកជនសង្ស័យបេីកបររថយន្តត្រូវបានប៉ូលិសឃាត់ខ្លួន បញ្ជូនយកទៅស្នងការគរបាលខេត្តសៀមរាបនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ៕SRP