ខេត្តសៀមរាប៖កម្មករម្នាក់ត្រូវបានខ្សែភ្លើងឆក់បណ្ដាលឱ្យស្លាប់ជាភ្លាមៗ។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១៤និង ៤០នាទីថ្ងៃទី ១៥ខែមីនាឆ្នាំ២០២២ នៅចំណុច ឃ្លាំងទុកអ៊ីវ៉ាន់ស្ថិតនៅភូមិជ្រៃ សង្កាត់ ទឹកវិល ក្រុងសៀមរាប។
សមត្ថកិច្ចខេត្តសៀមរាបបានរាយការណ៍
ជនរងគ្រោះឈ្មោះ សុខ ឡយ ភេទប្រុសអាយុ ១៨ ឆ្នាំមុខរបរកម្មករសំណង់មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។
សមត្ថកិច្ចបានបន្តថា ករណីនេះមូលហេតុ អូសរទេះដឹកខ្សាច់លាយសុីម៉ុងបណ្តាលកិនខ្សែភ្លើងមានដំណឆក់ស្លាប់តែម្ដង។ យោងតាមការពិនិត្យកន្លែងកើតហេតុ ការពិនិត្យសាកសព និងផ្អែកតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ ស្លាប់ដោយសារ ឆក់ចរន្ធអគ្គីសនី៕SRP