ខេត្តសៀមរាប៖បុរសតៃឡានដឹកដីម្នាក់បានស្លាប់នៅក្នុងរណ្ដៅដីមួយកន្លែងបង្កឱ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១២និង០០នាទី ទី១៦ ខែមីនា ឆ្នាំ២០២២ នៅចំណុចរណ្ដៅដី អេង សុខហ្គិច ស្ថិតក្នុងភូមិតាចក សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចខេត្តសៀមរាបបានរាយការណ៍ករណីនេះគ្រោះថ្នាក់ចរាចណ៍ដោយខ្លួនឯងបើកឡានធ្លាក់ចូលរណ្តៅដី
ដោយឡានដឹកដីមិនស្គាល់ម៉ាកបើកបរដោយជនរងគ្រោះឈ្មោះ ស៊ុយ ស៊ីហ៊ិញ ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបបរបើកឡានដឹកដី រស់នៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប(អ្នកបើកបរស្លាប់)។ អ្នករួមដំណើរជាមួយត្រូវជាប្រពន្ធរងរបួសស្រាលឈ្មោះ ភុន ផល្លា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរអ៊ុតសក់ រស់នៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានបន្តថាមូលហេតុមានជម្លោះជាមួយប្តីប្រពន្ធនៅក្នុងឡានក៏រេចង្កូតឡានធ្លាក់ចូលក្នុងរណ្ដៅដីតែម្ដង។បច្ចុប្បន្នៈសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
សុំបញ្ជាក់ថារណ្ដៅដីរបស់ អេង សុខហ្គិច មានជម្រៅជ្រៅ ហួសពីលិខិតអនុញ្ញាត ក៏ប៉ុន្តែអាជ្ញាធរជំនាញពាក់ព័ន្ធមិនអាចទប់ស្កាត់ឈ្មួញកាយដី របស់របស់ អេង សុខហ្គិច បានឡើយ។ គេសង្ស័យថាឈ្មួញដ៏ល្បីល្បាញរូបនេះ មានការឃុបឃិតជាមួយអាជ្ញាធរជំនាញពាក់ព័ន្ធទើបអាជ្ញាធរជំនាញពាក់ព័ន្ធហាក់គ្មានឆន្ទះចុះទៅទប់ស្កាត់៕SRP