ភ្នំពេញ៖សម្ដេចស ខេង បានថ្លែងថាបើទោះបីជាមានការខកខាន រៀបចំពិធីជួបជុំគ្នាដូចថ្ងៃនេះមួយរយៈធំ ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ ប៉ុន្តែសម្ដេចមានក្ដីរីករាយបន្ទាប់ពីសង្កេតឃើញថា ក្រុមការងារយុវជនទាំង៣ខេត្ត ដោយមានការគាំទ្រពីថ្នាក់ដឹកនាំ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានខិតខំធ្វើសកម្មភាពជាច្រើនដើម្បីរួមចំណែកបម្រើជាតិ និងប្រជាជន ពិសេសនៅក្នុងស្ថានភាពដែលមានការប្រឈមនឹងការឆ្លងជំងឺកូវីដ-នេះ។
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំយុវជនខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ
នៅរសៀលថ្ងៃចន្ទ ម្សិលមិញ សម្ដេចក្រឡាហោមស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង មានប្រសាសន៍យ៉ាងដូច្នេះ ក៏បានមានប្រសាសន៍ អំពីការដាក់ចេញវិធានការណ៍ ប្រកបដោយប្រសិទ្ធភាព ក្នុងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ពិសេសជោគជ័យ នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ដែលបង្កើតបានភាពសាំសហគមន៍ ធ្វើឱ្យប្រទេសកម្ពុជា អាចឈានដល់ការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញទៅតាមគន្លងប្រក្តីភាពថ្មី និងធ្វើឱ្យមានការកោតសរសើរព្រមទាំងវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ។
សម្ដេច ក៏បានគូសបញ្ជាក់អំពីដំណើរការបោះឆ្នោតនៅកម្ពុជា ដំណើរការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជាតាមយន្តការវិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ពិសេសការផ្ទេរមុខងារ ធានធាន សិទ្ធិអំណាច និងការទទួលខុសត្រូវពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិផងដែរ៕SRP