នារីម្នាក់បើករថយន្តបុកបង្គោលភ្លើង នៅផ្លូវក្រវ៉ាត់ក្រុងសៀមរាប

ខេត្តសៀមរាប៖តាមសេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា នារីម្នាក់បានបើករថយន្តបុកបង្គោលភ្លើង ទៅមុខលែងរួច បណ្ដាលអោយរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ហេតុការណ៍បានកើតឡើងនៅផ្លូវក្រវ៉ាត់ក្រុងសៀមរាប នៅព្រឹកថ្ងៃទី១៥ ខែមីនាឆ្នាំ ២០២២ នេះ វេលាម៉ោង៦និង០០នាទី។

ប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដែលបុកបង្គោលភ្លើងម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២BF ២០៣៩ ទិសដៅពីជើងទៅត្បូង មកដល់ចំណុចខាងលើក៏បានជ្រុលទៅបុកបង្គោលភ្លើងតែម្ដង។

សមត្ថកិច្ចបានបន្តថានារីរងគ្រោះមានឈ្មោះ ធឿន វណ្ណា អាយុ២៥ មានទីលំនៅ ភូមិអូរុន ឃុំខ្ពបតាងួន សុខស្ទឹងត្រង់ ខេត្តកំពង់ចាម។

ពាក់ព័ន្ធទៅករណីគ្រោះចរាចរណ៍នេះ សមត្ថកិច្ចនៅពុំទាន់បញ្ជាក់អំពីមូលហេតុច្បាស់លាស់នៅឡើយទេ៕SRP