ភ្នំពេញ៖សម្តេច ស ខេង បានស្នើឱ្យការបន្តចូលរួមគាំទ្រ និងអនុវត្តនៅនយោបាយ ដ៏មានសារសំខាន់នេះដើម្បីជាឧត្តមប្រយោជន៍ របស់យើងទាំងអស់គ្នា និងរបស់ប្រជាពលរដ្ឋ ព្រមទាំងបានអំពាវនាវដល់រដ្ឋបាលគ្រប់ជាន់ថ្នាក់ ទាំងរាជធានី ខេត្ត ក្រុង ខណ្ឌ និងស្ថាប័ន្ធអង្គភាពដែលមានការពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាប្រឈម សំណើនានារបស់ប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរដើម្បីទទួលបាននូវជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។
សម្តេចក៏បានមានប្រសាសន៍បន្ថែមថា “មកដល់ពេលនេះយើង បានបោះជំហានយ៉ាងល្អលើការអនុវត្តកម្មវិធីជាតិដំណាក់កាលទី១ ឥឡូវនេះយើងបានឈានចូលដល់ជំហានទី២ ក្នុងអនុវត្តកម្មវិធីជាតិ ដំណាក់កាលទី២ ដែលមានរយៈពេល១០ទៅមុខដំណាក់កាលនេះ ត្រូវយកចិត្តទុកដាក់ក្នុងការផ្ទេរមុខងារតាមបែបវិមជ្ឍការក្តី វិសហមជ្ឍការ ក្តី ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងត្រូវយកចិត្តទុកដាក់ ផ្ទេរធនធនទាំងធនធានមនុស្ស និងធនធានថវិការជាតិតាមលទ្ធភាពដែលអាចធ្វើទៅបាន”។
សម្ដេចស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍យ៉ាងដូច្នេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារអនុវត្តឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០២២នេះ៕SRP

