សម្តេចស ខេង តែងតាំងលោកខាត់ សារ័ត្ន ជានាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិបាវិត

ភ្នំពេញ៖លោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ ត្រូវបានតែងតាំងមុខតំណែងទៅជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ការិយាល័យច្រកទ្វារព្រំដែនអន្តរជាតិ នាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជំនួសលោកវរសេនីយ៍ឯក ម៉ម យ៉យ ដែលត្រូវចូលនិវត្តន៍។​

នេះយោងបើតាមប្រកាសរបស់សម្ដេច

សម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២៕SRP