ប្រធានបក្សខេត្តកំពង់ចាម ប្រាប់សមាជិក ឲ្យខិតខំបម្រើ ប្រជាពលរដ្ឋ​ កាន់តែល្អ

ប្រធានបក្សខេត្តកំពង់ចាម ប្រាប់សមាជិក ឲ្យខិតខំបម្រើ ប្រជាពលរដ្ឋ​ កាន់តែល្អ

ខេត្តកំពង់ចាម៖លោក​ អ៊ុន​ ចាន់ដា​ បាន​ណែនាំ​ដល់​សមាជិក​ សមាជិកា​គណបក្សប្រជាជន​ទាំងអស់​ ត្រូវ​បន្ត​ខិតខំ​កសាង​នូវ​អំពើ​ល្អ​ ក៏ដូចជា​ការបម្រើ​សេវា​រដ្ឋបាល​ និង​សេវា​ផ្សេងៗ​ ជូនប្រជាពលរដ្ឋ​ ជាពិសេស​ការ​ទប់ស្កាត់​ និងដោះស្រាយ​ ចំពោះ​ការ​ទន្ទ្រាន​កាន់កាប់​ដី​ បឹងបួ​នានា​ ដែល​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​ផងដែរ។

លោក​​ អ៊ុន​ ចាន់ដា​ សមាជិកគណៈកម្មធិការកណ្ដាល និងជាប្រធានគណៈ​បក្សប្រជាជនកម្ពុជា​ខេត្តកំពង់ចាម​​ បានថ្លែងបែបនេះក្នុង​ពិធីសម្ពោធ​ដាក់​ឲ្យ​ប្រេីប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ទីស្នាក់ការ​គណបក្សប្រជាជន​កម្ពុជា​ឃុំ​ស្វាយ​ពោធិ​ ស្រុកស្រីសន្ធរ​ នៅថ្ងៃទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២២​នេះ។

លោកបន្តថាដោយសារ​មាន​សុខសន្តិភាព​ទេីប​មាន​ការ​អភិវឌ្ឍន៍​ ដេីម្បី​ថែរក្សា​សុខសន្តិភាព​ឲ្យ​បាន​នៅ​គង់វង្ស​យូរអង្វែង​ យេីង​ត្រូវ​បន្ត​ធ្វើការ​អភិវឌ្ឍន៍​ ដេីម្បី​​ឲ្យមានការអភិវឌ្ឍន៍​កាន់តែ​រីកចម្រើន​នោះ គឺត្រូវ​បោះ​ឆ្នោត​ជូន​គណបក្សប្រជាជន​កម្ពុជា​។

ក្នុង​ឱកាសនោះ​ដែរ​ លោក​ អ៊ុន​ ចាន់ដា​ បាន​លើក​ឡើង​ថា​ កំណើត​រស់រាន​មាន​ជីវិត​​របស់​យើង​គឺមាន​៣​ ទី១-​កំណើត​ប្រសូត​ចេញ​ពី​ផ្ទៃ​អ្នក​ម្តាយ​ ។ ទី២-​កំណើត​រស់រាន​មាន​ជីវិត​តាម​រយៈ​ការ​ជួយសង្គ្រោះ​រំដោះប្រជា​ពលរដ្ឋ​យើង​ចេញពីការកាប់សម្លាប់ក្នុងរបបប៉ុលពត​ ។ និង​ទី៣-​ កំណេីត​រស់រាន​មាន​ជីវិត​តាម​រយៈ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ ដែល​ជា​យុទ្ធសាស្ត្រ​កន្លឹះ​ របស់​សម្តេច​ហ៊ុន​ សែន​ ក្នុង​ការ​បញ្ជា​ទិញ​វ៉ាក់សាំង​សម្រាប់​ចាក់​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​យើង​៕SRP