ខេត្តសៀមរាប៖រថយន្តស៊េរីទំនើបមួយគ្រឿងបានរងការឆាប់ឆេះផ្នែកខាងមុខទាំងស្រុក។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី ១៧ ខែ កកុម្ភ: ឆ្នាំ ២០២២ ម៉ោង១ស្ថិតនៅចំណុចផ្សារកណ្តាលខាងជេីង មន្ទីរពេទ្យខេត្តបង្អែកខេត្ត ក្នុងភូមិ មណ្ឌល១ សង្កាត់ ស្វាយដង្គំ ក្រុង-ខេត្ត សៀមរាប។
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា
ករណីអគ្គីភ័យនេះ បានឆាបឆេះរថយន្តទំនេីប១គ្រឿងម៉ាកLexus Rx350L (ផ្នែកកំបូមុខម៉ាស៊ីន)ពេលកំពុងបេីកបរ។ ម្ចាស់រថយន្ត មានឈ្មោះ ឈុន ដារ៉ាត់ ភេទប្រុសអាយុ១៧ឆ្នាំ មានទីលំនៅក្នុងបុរីឌឹព្រីមមៀ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
របាយការណ៍បានបញ្ជាក់ថា នៅក្នុងកិច្ចការជួយសង្គ្រោះ មានរថយន្ត ពន្លត់អគ្គីភ័យ របស់ស្នងការនគរបាលខេត្ត ចំនួន ០២គ្រឿង និងប្រើប្រាស់ទឹកអស់ ០១រថយន្ដ ហើយមូលហេតុនៃការឆេៈគឺ បណ្ដាលមកពី ឆ្លងអគ្គីសនី។ការខូចខាត:រថយន្តផ្នែកខាងមុខម៉ាស៊ីនទាំងស្រុង៕SRP