ស្ត្រីម្នាក់ប្ដឹង លោក ឃឹម ហ្វីណង់ ពីបទញុះញង់ រំលោភលើកម្មសិទ្ធិឯកជន និងមិនគោរពតាមសេចក្ដីសម្រេចរបស់តុលាការ

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានសម្រេចដាក់ពាក្យបណ្ដឹងប្ដឹងលោកឃឹម ហ្វីណង់ អាយុប្រហែល ៣៥ ឆ្នាំមានមុខរបរ ជាអភិបាលស្រុកបន្ទាយស្រី បច្ចុប្បន្ននៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ទៅតុលាការខេត្តសៀមរាប ពីបទ ញុះញង់ រំលោភលើកម្មសិទ្ធិឯកជន និងពីបទ មិនគោរពតាមសេចក្ដីសម្រេចរបស់តុលាការ។

នេះបើយោងតាមពាក្យបណ្ដឹងដែលអង្គភាពសារព័ត៌មានសៀមរាបប៉ុស្តិ៍ ទើបទទួលបាននៅល្ងាចថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០២២ នេះ។
ម្ចាស់បណ្ដឹងមានឈ្មោះលី អ៊ុំអេង ភេទស្រីអាយុ៥១ ឆ្នាំ មុខរបររកស៊ី បច្ចុប្បន្ននៅភូមិខ្នារសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

សូមបញ្ចាក់ផងដែរថាក្រៅពីប្ដឹងលោក ឃឹម ហ្វីណង់ ទៅតុលាការខេត្តសៀមរាប លោកស្រី លី អ៊ុំអេង គាត់បានដាក់ពាក្យបណ្ដឹងលោក ឃឹម ហ្វីណង់ ទៅអភិបាលខេត្តសៀមរាប ពីបទញុះញង់ រំលោភលើកម្មសិទ្ធិឯកជន និងមិនគោរពតាមសេចក្ដីសម្រេចរបស់តុលាការផងដែរ៕SRP