លោកស្រី​ តោ ពិឡា​ សែនក្រុងពលីបញ្ចុះ​បឋម​​សិលា​​ កសាងស្នាក់ការ​គណបក្ស​ប្រជាជន​​​ ឃុំ​​​បឹងណាយ

ខេត្តកំពង់ចា៖លោកស្រី​ តោ ពិឡា ទីប្រឹក្សាក្រសួងពាណិជ្ជ និងជាប្រធាន​ក្រុមការងារ​ចុះជួយ​​ឃុំ​បឹងណាយ​ នៅថ្ងៃទី​១៥​ ​ខែកុម្ភៈ​ ឆ្នាំ​២០២២​នេះ​ បាន​អញ្ជើញ​​រៀបចំ​ពិធី​​ក្រុងពលីបញ្ចុះ​បឋម​​សិលា​​កសាងស្នាក់ការ​គណបក្ស​ប្រជាជន​​​កម្ពុជា ឃុំ​​​បឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយ​មាន​ការ​អញ្ជើញ​​​ចូលរួមពី​លោកអភិបាល​រង​​ស្រុក ​​ក្រុម​ប្រឹក្សា​ឃុំ សាខាបក្ស​ភូមិ ​​និង​សមាជិក​ សមា​ជិកា​​បក្ស​ប្រជាជន​​កម្ពុជា​​ជាច្រើន​​​​រូបទៀត​​​ផង។

លោកស្រី​ តោ ពិឡា មានប្រសាសន៍ពាំនាំ​​ការសួរ សុខទុ​ក្ខ​​ពី សម្តេចហ៊ុន សែន លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ​ដែលជា​និច្ច​កាលតែង​តែ​យក​ចិត្ត​ទុក​ដាក់​​ ដល់ប្រជាពលរដ្ឋ​​​ ជួបការ​លំបាក​ដើម្បី​​ធ្វើឱ្យ​​​ប្រជាពលរដ្ឋ​​ រស់នៅ​​ប្រកបដោយ​​​សុខ​សន្តិ​ភាព​​និងការ​​អភិវឌ្ឍរីកចម្រើន។ ​

លោកស្រី​ បាន​បន្ត​ទៀតថា ​ពិធីក្រុង​ពលី​បញ្ចុះ​​បឋម​​សិលា​សាង​សង់​​​​អគារ​ស្នាក់​ការ​គណៈ​ប្រជាជនកម្ពុជា​​ ឃុំ​បឹងណាយនេះ ជា​សមិទ្ធផល​ថ្មីមួយ​ទៀត​ បង្ហាញ​ពី​ស្មារតី​សាមគ្គី​​​ភាពរបស់​មូលដ្ឋាន​ជាមួយ​ក្រុម​ការងារ​ ដែល​សបញ្ជាក់យ៉ាងច្បាស់​អំពីភាពរីកចម្រើន​​ របស់​គណ​បក្ស​ ដូច្នេះ​ហើយ​សមាជិក សមា​ជិកា គណ​បក្ស​ប្រជាជន​​កម្ពុជា​​ ទាំងអស់ ត្រូវតែ​​ទៅ​បោះ​ឆ្នោត​​​ នាពេលខាងមុខនេះឱ្យ​បាន​គ្រប់ៗ​គ្នា។

ក្នុង​ឱកាស​នោះដែរ លោកស្រី​ បានអញ្ជើញចុះពិនិត្យផ្លូវដី១ខ្សែ ប្រវែង២០០ម៉ែត្រ និងបានយកអំណោយជូនលោកតា លោកយាយ ដែរមានជីវភាពខ្វះខាតផងដែរ។

គួរ​បញ្ជាក់​ថា​ ទីស្នាក់ការគណបក្សថ្មីដែរចាប់ផ្តើមសាងសង់នេះ មានទំហំ១២ម៉ែត្រ គុណ​១២ម៉ែត្រ ​ប្រក់​​​ក្បឿង​ ​​​​ក្នុងគម្រោង​​​​អស់​ទឹកប្រាក់​ចំនួន​៤ម៉ឺន​​ដុល្លារ ​​និង​មានរបងព័ទ្ធ​ជុំវិញ​​៕SRP