សម្ដេចស ខេង ដកតំណែងប្រធាន អនុប្រធាន​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​ និងមន្ត្រីចំនួន​៣នាក់ ​

ភ្នំពេញ​៖សម្ដេច ស ខេង បានសម្រេចដកតំណែងប្រធាន អនុប្រធាន​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​ និងមន្ត្រីចំនួន​ ៣នាក់ផ្សេងទៀត ឱ្យទៅ​បម្រើ​ការងារ​ថ្មី​នៅ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ នៃក្រសួងមហាផ្ទៃ។ ការដកតំណែងនេះ​ គឺបន្ទាប់ពីកេីតមានរឿងអាស្រូវជាច្រេីននៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែង។ នៅថ្ងៃទី១៧​ ខែកុម្ភ:​ ឆ្នាំ២០២២​ នឹងធ្វេីការផ្ទេរតំណែងប្រធាន​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​។

សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានចេញប្រកាសផ្ទេរភារកិច្ចមន្ត្រីពន្ធនាគារខេត្តស្ទឹងត្រែង​ ចំនួន​ ៥រូប​ មានដូចជា​ :

​១​.​ លោក​ឧ​ត្ត​ម​អគ្គា​អនុរក្ស​ថ្នាក់​លេខ​២ ឈុន ដា​រ៉ា ពី​ប្រធាន​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​ឱ្យទៅ​បម្រើ​ការងារ​ថ្មី​នៅ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​។​
២​.​ លោក​ឧ​ត្ត​ម​អគ្គា​អនុរក្ស​ថ្នាក់​លេខ​៣ រស់ សុធា ឱ្យទៅ​បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​។​
៣.​ លោក​វីរៈ​អគ្គា​អនុរក្ស​ថ្នាក់​លេខ​១ ជា សុជាតិ ពី​អនុប្រធាន​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​ឱ្យទៅ​បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​។
៤​.​ លោក​វីរៈ​អគ្គា​អនុរក្ស​ថ្នាក់​លេខ​១ ប៉ិន សំ​អូន ពី​ប្រធានការិយាល័យ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​និង​មុខរបរ​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​ឲ្យ​ទៅ​បម្រើការ​នៅ​នៅ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ។
​៥.​ លោក​អគ្គានុរក្ស​ថ្នាក់​លេខ​១ លាង សំអឿន ពី​ប្រធាន​ផ្នែក​ទិន្នន័យ​និង​បណ្ណសារ​នៃ​ពន្ធនាគារ​ខេត្ត​ឱ្យទៅ​បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​។​ រីឯ​ការតែងតាំង​មន្ត្រី​ពន្ធនាគារ​ថ្មី​ចំនួន​ពីរ​រូប​ ​គឺ​លោក​ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ ៣ ប្រាជ្ញ សុ​ភី ឲ្យ​កាន់​មុខតំណែង​ជា​ប្រធាន​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​។​ លោក​វរៈ​អគា​នុ​រក្ស​ថ្នាក់​លេខ​១ រិ​ទ្ធ ឌី​ណា ឲ្យ​កាន់តំណែង​ជា​អនុប្រធាន​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​៕SRP