អភិបាលខេត្តបាត់ដំបង ផ្ដាំផ្ញើឲ្យចៀសឆ្ងាញពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍

ខេត្តបាត់ដំបង៖លោកសុខ លូ បានផ្ដាំផ្ញើ ដល់ឪពុកម្ដាយ លោកតា លោកយាយ និងអាណាព្យាបាលទាំងអស់ បន្តអប់រំកូនចៅ ត្រូវចៀសឆ្ងាញពីគ្រឿងញៀន និងត្រូវគោរពច្បាប់ចរាចរណ៍ ឲ្យបានខ្ជាប់ខ្ជួន ហើយថ្ងៃខាងមុខទៀតក្រសួងសាធារណការ និងដឹកជញ្ជូន កាន់តែរឹតបន្តឹងច្បាប់ចរាចរណ៍ ដូចនេះក្នុងនាមជាប្រជាពលរដ្ឋ ត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ លោកក៏បានជំរុញបន្ថែមឱ្យ បងប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសទី១ ដូសទី២ និងដូសទី៣ ដើម្បីបង្កើនភាពសាំ ទប់ទល់និងជំងឺកូវីដ-១៩ បើក្នុងករណីឆ្លងក៏យើងមានភាពធូស្រាល។

លោកសុខ លូ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសលោក និងលោកជំទាវ អញ្ជើញផ្តល់អំណោយមនុស្សធម៌ដល់គ្រួសារ.ប្រជាពលរដ្ឋ ងាយរងគ្រោះ ជនចាស់ជរា ស្រ្តីមេម៉ាយ ដែលលមានជីវភាពក្រីក្រ ចំនួន ២០០គ្រួសារ នៅក្នុងក្រុងបាត់ដំបង នាថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅបរិវេណវត្តទួលដូនប៉ុក សង្កាត់អូរចារ ក្រុងបាត់ដំបង ។ 

ថ្លែងក្នុងឱកាសនោះផងដែរលោម សុខ លូ  អភិបាល និងជាប្រធានគណៈកម្មាធិការសាខា បាន នាំយកនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ ប្រជាពលរដ្ឋ មកទទួលអំណោយទាំងអស់ដោយក្តីនឹករឭកបំផុត ដែលជា និច្ចកាលសម្តេចតែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជួបការលំបាកអ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើន ក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមាន ទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើ ដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅ ស្អាតហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរ បង្ករ បង្កើនផលដាំ ដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ឱ្យបាន ប្រសើរឡើង។
លោកក៏បានបន្តទៀតថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ សម្តេចស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង  ខេត្តបាត់ដំបង បានទទួលសមិទ្ធផលថ្មីៗជាច្រើន ហើយកន្លងមកក្រុងបាត់ដំបង បានទទួល គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងបាត់ដំបង ផ្នែកខាងកើតស្ទឹង  និងថ្មីៗនេះផ្នែកខាងលិចស្ទឹង នៃគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ដែលគ្រោងសាងសង់រួចនៅក្នុងខែសីហា ឆ្នាំ២០២៤៕SRP