ឃាត់ខ្លួនបុរសម្នាក់ ក្រោយករណីលួចម៉ូតូ

ខេត្តកោះកុង៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចក្រុងខេមរភូមិន្ទ ចាប់បានភ្លាមៗដល់ស្រុកមណ្ឌលសីមា ករណីលួចម៉ូតូ។

ជនសង្ស័យឈ្មោះចិន ធារ៉ា អាយុ៣៦ឆ្នាំ មុខរបរកម្មករនេសាទ មានលំនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

ការចាប់ខ្លួនធ្វើឡើងនៅរសៀលកាលពីថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចដីចំការ ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ 

តាមណ្តឹងពី ឈ្មោះ ស៊ុន គីមសួង ភេទប្រុស អាយុ២៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរជាងម៉ាសុីនត្រជាក់ ទីលំបច្ចុប្បន្នភូមិ៣ សង្កាត់ស្មាច់មានជ័យ ថាជនសង្ស័យបានលួចម៉ូតូរបស់ខ្លួនកាលពីថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២២។ 

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖នៅថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១៦ បានចេញពីប៉ាក់ខ្លង មកដងទង់ និងបានធ្វើសកម្មភាពលួចម៉ូតូម៉ាកWaveមួយគ្រឿងពណ៌ខ្មៅ នៅក្បែរហាងបុប្ផាលាក់ខ្លួន ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ។ លុះនៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោងប្រហែល៤រសៀលបានធ្វើសកម្មភាពលួចម៉ូតូម៉ាក Dream ពណ៌ខ្មៅ

នៅចំណុចក្បែរលឹម មហាលាភ ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ។

សមត្ថកិច្ចបញ្ជាក់ថាករណីនេះដកហូតវត្ថុតាង៖ម៉ូតូម៉ាកCupពណ៌ទឹកប៊ិច ១គ្រឿង. ម៉ូតូម៉ាកDream ពណ៌ខ្មៅ ១គ្រឿង ម៉ូតូម៉ាកWave ពណ៌ខ្មៅ ១គ្រឿង។ បច្ចុប្បន្នកសាងសុំណុំរឿងបញ្ជូនទៅការិយល័យជំនាញចាត់ការបន្តតាមនីតិវិធី៕SRP