ខេត្តសៀមរាប៖មន្ត្រីយោធាម្នាក់បានសម្រេចចិត្តធ្វើអត្តឃាត ចងកសម្លាប់ខ្លួន។
ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើង ថ្ងៃទី៦ ខែ កុម្ភ: ឆ្នាំ២០២២ វេលាម៉ោង 0៥ន៨ង៣០នាទីព្រឹក នៅចំណុចភូមិតាចក សង្កាត់ស្រង៉ែ ក្រុង សៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចមូលដ្ឋានបានបព្ជាក់ថាជនរងគ្រោះ
ឈ្មោះ ឆន បញ្ញាសក្តិហៅ(ឈឿម សំអូន) ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរយោធាមិនបានចាក់វ៉ាក់សាំងកូវីដ១៩នោះទេ។
សមត្ថកិច្ចបានប្រាប់ថា មូលហេតុជនរងគ្រោះកើតជំងឺសើរស្បែកធ្ងន់ធ្ងរ។ ក្រុមគ្រួសារសព បានស្នើសុំមិនអោយធ្វើកោសល្យវិច្ច័យនិងយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕