លោកហ៊ុន ម៉ាណែត៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ អាចគ្រប់គ្រងការឆ្លងរីករាលដាល ជំងឺកូវីដ បានល្អប្រសើរ

លោកហ៊ុន ម៉ាណែត៖  ក្រោមការដឹកនាំរបស់សម្តេចតេជោ អាចគ្រប់គ្រងការឆ្លងរីករាលដាល ជំងឺកូវីដ បានល្អប្រសើរ

ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អាចគ្រប់គ្រងការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានល្អប្រសើរ។

លោកឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត បន្តថា

ដែលជោគជ័យនេះ បានមកពីការចូលរួមចំណែកយ៉ាងសកម្មរបស់ កងយោធពលខេមរភូមិន្ទ និយាយជារួម និងនិយាយដោយឡែក របស់កងទ័ពជើងគោក ក្នុងនាមជា កម្លាំងស្នូលមួយនៅក្នុងប្រតិបត្តិការអនុវត្តបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលលើការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅក្នុងគ្រប់កិច្ចការជាច្រើន ជាអាទិ៍ ការការពារសន្តិសុខ នៅតាមមណ្ឌលព្យាបាល និងមណ្ឌលចត្តាឡីស័ក, ការដឹកជញ្ជូនស្បៀងចែកជូនប្រជាពលរដ្ឋ, ការចូលរួមអនុវត្តវិធានការបិទខ្ទប់, ការចុះបាញ់ថ្នាំសម្លាប់មេរោគតាមទីកន្លែងសាធារណៈ, ការជួយដឹកជញ្ជូនប្រជាពលករត្រលប់, ការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស ជាដើម។ 

លោកឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត បញ្ជាក់បែបនេះ ក្នុងពិធីក្នុងពិធីប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលសកម្មភាពការងារយោធា- សន្តិសុខ ឆ្នាំ២០២១ និងលើកទិសដៅបន្ត ឆ្នាំ២០២២ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២៕