ប្រកាសបញ្ចូលសមាជិកថ្មី​ ចំនួន​៨៣នាក់​ នៅស្រុកចំការលើ​

ខេត្តកំពង់ចាម​៖លោក សុក ផេង សមាជិក គណ:កម្ធាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំល្វាលើ លោក សំ ពិសិថ្ឋ ប្រធានគណ:កម្មាធិការគណបក្សស្រុកចំការលើ និងលោក កុយ សាវុទ្ធ អនុប្រធានគណ:កម្មាធិការគណបក្សស្រុកចំការលើ បានប្រកាសបញ្ចូលសមាជិកគណបក្សថ្មីចំនួន ៨៣នាក់ មកពីភូមិចំនួន៤ ក្នុងឃុំល្វាលើ ស្រុកចំការលើ ដើម្បីចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ ពិធីប្រកាសនេះបានធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សឃុំល្វាលើ ដោយចូលរួមពីលោក សំណាក់ថ្នាក់ដឹកនាំ សមាជិក-សមាជិកាពាក់ព័ន្ធប្រមាណ ១២៨នាក់ផងដែរ។

ក្នុងឱកាសនោះ លោក សុក ផេង បានលើកឡើងថា តាមរយៈសមិទ្ធផលដែលគណបក្សបន្សល់ទុករយៈពេល ៤៣ឆ្នាំកន្លងមកនេះ គឺផ្ដើមពីជ័យជម្នះ ៧ មករា ដែលគណបក្សប្រជាជនកម្ពុជា បានសម្រេចនូវការផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដោយពុំអាចនឹកស្មានដល់។

លោក បានបន្តថា កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ពីគំនរផេះផង់ ទៅជាទឹកដីដែលមានសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ។

លោក សុក ផេង ក៏បានស្នើដល់សមាជិក-សមាជិកាថ្មី របស់គណបក្សប្រជាជនកម្ពុជា ត្រូវចូលរួមធ្វើសកម្មភាពល្អៗ បម្រើផលប្រយោជន៍ សង្គមឲ្យបានឲ្យផុលផុស នៅក្នុងមូលដ្ឋាន ដើម្បីទទួលបានការស្រលាញ់ពេញចិត្ត និងគោរពគាំទ្រពីសំណាក់ពលរដ្ឋ។

លោកថា ការបញ្ចូលសមាជិកថ្មីនេះ ដើម្បីពង្រឹង និងបង្កើនការត្រៀម លក្ខណៈ សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ -សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ​៕SRP