សមិទ្ធិផលថ្មី​ ខេវ៉ាយកំពង់ចាម រីសត ជា​ផ្នែក​មួយ​​ នៃវិស័យ​ទេសចរណ៍​

ខេត្តកំពង់ចាម​៖អាជ្ញាធរ​ខេត្តកំពង់ចាម​ បាន​ចាត់ទុកថា​ សមិទ្ធផល​​ថ្មី​ របស់​ខេវ៉ាយកំពង់ចាម រីសត នៅឃុំអូរស្វាយ ស្រុកកំពង់សៀម​ ជា​ផ្នែក​មួយ​​នៃវិស័យ​ទេសចរណ៍​ ដ៏​សំខាន់​ដែលអាច​ធ្វើ​ឲ្យមាន​កំណើន​សេដ្ឋកិច្ច​​ បាន​មួយកម្រិត​ទៀត​​​ បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​បេីក​ប្រទេស​ឡេីងវិញ​។

ការ​រំពឹងទុក​ និង​​អបអរសាទរ​នេះ​ បានធ្វេីឡេីង​ ​ក្នុង​ពិធី​សម្ពោធ​ KY កំពង់ចាម​ រីសត​ នាល្ងាច​ថ្ងៃទី​២៩​ ខែមករា​ ឆ្នាំ​២០២២​ ក្រោម​វត្តមាន​​ លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ រួមនឹង​អភិបាល​រង​ខេត្ត​ និង​មន្ត្រី​អមដំណើរ​ ហេីយ​ក៏​មាន​ការ​ចូលរួម​ពី​ភ្លៀង​កិត្តិយស​ជាច្រើន​រូបផងដែរ​។

លោក​ ប៊ុត​ គីណែត​ ម្ចាស់​ខេវ៉ាយ​កំពង់ចាម​រីសត​ បានឲ្យដឹងថា​ ក្នុង​គោលបំណង​ដែល​លោក​ហេីយ​នឹង​ភរិយា​ បាន​ចំណាយ​ដេីមទុន​ក្នុង​ការកសាង​ KY កំពង់ចាម​រីសត​នេះឡេីង​ ដេីម្បី​ផ្គត់ផ្គង់​សេវាកម្ម​ ទេសចរណ៍​ ទាំង​អាហារ​ ​ការ​ស្នាក់នៅ​ និង​ការ​កំសាន្ត​ ដែល​មាន​ទីតាំងនៅ​ជិត​ទីក្រុង​កំពង់ចាម​ តែម្ដង​​ ព្រោះ​បច្ចុប្បន្ន​នេះ​​វិស័យ​ទេសចរណ៍​ សណ្ឋាគារ​ ផ្ទះ​សំណាក់​ វាមាន​អស់​ហើយ​នៅ​ក្នុង​ក្រុង​ ដូច្នេះហេីយយើង​ចង់​បង្កើត​កន្លែង​មួយ​ ​ដែល​មាន​ខ្យល់​បរិយាកាស​ល្អ​បរិសុទ្ធ​​ សម្រាប់ការ​លំហែ​អារម្មណ៍​ តាម​បែប​ធម្មជាតិ​ និងនាំមក​ដោយផាសុកភាព​ ចំពោះ​ភ្ញៀវ​ទេសចរណ៍​ ដែល​ចង់​មក​សម្រាក​លំហែកាយ​ តាម​របៀប​ស្រុកស្រែ​ ដែល​អាច​ស្ទួច​ត្រី​លេងកម្សាន្ត​ និងញ៉ាំ​អាហារ​តាម​បែប​ទីក្រុង​ ឬ​ស្រុកស្រែ​ ផងដែរ​។

លោក​ ប៊ុត​ គីណែត​ បាន​បញ្ជាក់​ថា​ KY កំពង់ចាម​រីសត​ មាន​ទីតាំង​នៅ​តំបន់​ពាណិជ្ជកម្ម​ ត្រាស់មី​ ខែលជ័យ​(​ ត្រេីង​ )​ ស្ថិត​ក្នុង​ភាព​ខែលជ័យ​ ឃុំ​អូរស្វាយ​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​ ដែល​យើង​អាច​ធ្វើ​ដំណើរ​ចេញ​ពី​ខេត្តកំពង់ចាម​ ប្រមាណ​ជា​១២គីឡូម៉ែត្រ​ និង​ពីរាជធានី​ភ្នំពេញ​ ប្រមាណ​ជា​១១០គីឡូម៉ែត្រ​​ ខណៈ​ដែល​ KY កំពង់ចាម​រីសត​ មាន​បម្រើ​សេវា​ស្នាក់នៅ​ពេញ​មួយ​ថ្ងៃ​ និង​មាន​ផ្គត់ផ្គង់​អាហារ​ ពេលព្រឹក​ ពេលថ្ងៃ​ និង​ពេល​ល្ងាច​ ​ចំពោះ​​​អាហារ​ពេល​ល្ងាច​ គឺមាន​លក្ខណៈពិសេសេ​ ដោយ​មាន​ការ​ប្រគំ​តន្ត្រី​ ដែល​មាន​អ្នក​ចំរៀង​ច្រៀង​ពីរោះ​ៗ​ សម្រាប់​​កម្សាន្ត​អារម្មណ៍​ ពោលគឺ​មានសេវាកម្ម​ជាច្រេីន​មុខ​ ហើយ​មាន​ទីតាំង​ នៅ​ជិត​ផ្សារ​​តែម្ដង​​៕