ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបាន នគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូនៅខេត្តកំពត។
ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី២៥ ខែមករាឆ្នាំ២០២២ ដោយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តសហការជាមួយកម្លាំងព្រហ្មទណ្ឌនគរបាលស្រុកស្វាយលើ។
ប្រភពបានបន្តថាជនសង្ស័យឈ្មោះ វុន រឿន អាយុ២១ឆ្នាំមានទីលំនៅភូមិទទឹងថ្ងៃ ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ ចំណែកជនរងគ្រោះឈ្មោះ យន ធារី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។ ជនសង្ស័យបានកាច់សោករម៉ូតូ របស់ជនរងគ្រោះ នៅអគារក្បែរមន្ទីពេទ្យ ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ហើយបើកគេចមកខេត្តសៀមរាប។ ករណីនេះសមត្ថកិច្ចបាន ដកហូតវត្ថុតាងម៉ូតូ១គ្រឿង ម៉ាក HONDA-DREAM សេរីឆ្នាំ ២០១៦ ពណ៌ខ្មៅ កាំបន្ទះ ស្លាកលេខ កែប 1B-0581 លេខតួលេខម៉ាស៊ីន 9561243។ បុរសរូបនេះបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ ក្រោយពីបានសាកសួររួច នគរបាលខេត្តសៀមរាប បានប្រគល់ជនសង្ស័យ និងវត្ថុតាង ឥ្យទៅសមត្ថកិច្ចខេត្តកំពតដេីម្បីអនុវត្តនីតិវិធីបន្ត៕SRP

