ខេត្តកំពង់ចាម៖លោកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជេីញសម្ពោដាក់ឲ្យប្រេីប្រាស់ជាផ្លូវការអគាសិក្សា១ខ្នង ២ជាន់១២បន្ទប់ អគារទីចាត់ការ១ខ្នង និងសមិទ្ធិផលនានានៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ពិធីនេះធ្វើឡើងនៅព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីលោកខ្លូត ផនប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ៕SRP

