ខេត្តកំពង់ធំ៖ករណីចាប់រំលោភ ដោះស្រាយក្រៅប្រព័ន្ធតុលាការ សមត្ថកិច្ចសម្រេចអ្នកកាត់ក្តី ឲ្យជនរងគ្រោះ៧០០ដុល្លារ ចំណែកប៉ូលិសទាមទារទឹកតែ ១៣០០ដុល្លារ សម្រាប់ជួយដោះស្រាយ។ ករណីបានធ្វើឲ្យគ្រួសារជនរងគ្រោះឈឺចិត្តរ្យុត្តិធម៌ទាមទារឱ្យតុលាការខេត្តកំពង់ធំ បើកការស៊ើបអង្កេតជាបន្ទាន់។
យោងតាមការសំណូមពរ របស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា៖ ករណីចាចាប់រំលោភបានកើតឡើងកាលពីថ្ងៃទី៤ខែធ្នូ ឆ្នាំ២០២១ ហើយគ្រួសារជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅថ្ងៃទី៣ខែមករា ឆ្នាំ២០២២ តែទើបតែហៅមកដោះស្រាយនៅថ្ងៃទី១៩ខែមករា ឆ្នាំ២០២២នេះ តែជនសង្ស័យគេចខ្លួនបាត់ ឲ្យតែសាច់ញាតិមកដោះស្រាយ។
ប្រភពបានឲ្យដឹងថាជនសង្ស័យត្រូវបានស្គាល់ឈ្មោះផល ភាព ភេទប្រុសអាយុ៤០ឆ្នាំ រស់នៅឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវជាឪពុកមា របស់ក្មេងស្រីរងគ្រោះ
ដែលមានផ្ទះជិតគ្នា។
ប្រភពបន្តថាជនរងគ្រោះឈ្មោះ.ទ.អ.ង អាយុ១៨ឆ្នាំ ត្រូវបានជនសង្ស័យចាប់រំលោភ ក្នុងបន្ទប់ក្មេងស្រីតែម្តង រហូតមកដល់ពេលនេះក្មេងស្រីរងគ្រោះមានផ្ទៃពោះ១ខែហើយ។
លោកសាយ គឹមឡម អភិបាល ស្រុកស្ទោង បានឲ្យដឹងថាក្នុងករណី ពុំមានសមត្ថកិច្ចនៃអធិការស្រុកស្ទោងរាយការណ៍ជូនគណ:បញ្ជាការឯកភាពស្រុក អំពីករណីចាប់រំលោភក្មេងស្រីឲ្យបានដឹងនោះឡើយ។
បើតាមបងស្រីត្រូវជាសាច់ញាតិក្មេងស្រីរងគ្រោះឈ្មោះ តុលា បានឲ្យដឹងថា សាច់ញាតិជនសង្ស័យ និងសាច់ញាតិជនរងគ្រោះព្រមព្រៀងគ្នាចំនួន២០០០ដុល្លារ ដើម្បីបញ្ចប់រឿង តែលុយមិនទាន់បានប្រគល់ទេ ដោយសម្រេចគ្នា មកប្រគល់នៅអធិការ ដើម្បីសមត្ថកិច្ចជួយដឹងឮ ក្នុងពេលនោះ លោកវ៉នសុភ័ណ្ឌ អធិការរង ហៅបងស្រីមកក្នុងបន្ទប់ស្ងាត់ៗ ប្រាប់ថាសេវាកម្មប៉ូលិសជួយសម្របសម្រួល ១៣០០ដុល្លារ បងស្រីមិនយល់ព្រមទើប សំណូមពរឲ្យអ្នកសារព័ត៌មានជួយ ដែលជាជម្រើសចុងក្រោយ។
ជុំវិញការលើកឡើងលើព័ត៌មានខាងលើនេះលោកវ៉ន សុភ័ណ្ឌ អធិការ រងទទួលផែនព្រហ្មទណ្ទ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង បានអះអាងថា លោកមិនបានទារលុយពីជនរងគ្រោះថ្លៃកាត់ក្តីក្រៅប្រពន្ឋតុលាការ ចំនួន១៣០០ដុល្លារនោះទេ គឺថ្នាក់លើអោយយកទេ តែលោកមិនបានបញ្ជាក់ថា ថ្នាក់លើមួយណាឲ្យយកនោះទេ។
ទោះជាយ៉ាងណា បងស្រីតុលា បានសម្រេចឡើងមកតុលារ ខេត្តកំពង់ធំ ដើម្បីដាក់ពាក្យបណ្តឹង ទាមទារជម្ងឺចិត្ត៥០០០ ដុល្លារនិងបានសំណូមពរ ឲ្យលោក ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំ មេត្តាជួយរកយុត្តិធម៌ជួនពួកគាត់ផង៕SRP