ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រាប់ទៅអគ្គលេខាធិការអាស៊ានគួរតែរៀបចំកិច្ចប្រជុំថ្មីមួយទៀត ដើម្បីផ្ដល់ការគៀងគរជំនួយជួយដល់ប្រទេសមីយ៉ាន់ម៉ា។
ក្នុងជំនួបជាមួយ ឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន នៅព្រឹកមិញនេះថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រាប់ទៅអគ្គលេខាធិការអាស៊ានគួរតែរៀបចំកិច្ចប្រជុំថ្មីមួយទៀត ដើម្បីផ្ដល់ការគៀងគរជំនួយជួយដល់ប្រទេសមីយ៉ាន់ម៉ា ដោយសម្ដេចមានប្រសាសន៍ថា ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាគឺបានឆ្លើយតបជាមួយសម្ដេចហើយថា ប្រទេសជប៉ុនត្រៀមក្នុងការជួយដល់មីយ៉ាន់ម៉ា ដូច្នេះសម្ដេចបានស្នើឲ្យអគ្គលេខាធិការអាស៊ានជួយក្នុងការរៀបចំប្រជុំដើម្បីគៀងគួររកជំនួយមនុស្សធម៌ជួយដល់មីយ៉ាន់ម៉ា ។
សម្ដេចបានមានប្រសាសន៍ផងដែរថា សម្ដេចចង់ឃើញបទឈប់បាញ់នៅមីយ៉ាន់ម៉ា បើមិនដូច្នោះទេការផ្ដល់ នូវជំនួយមនុស្សធម៌នឹងមានការលំបាកផងដែរ៕SRP